AMS Khmer Civilization
1.54K subscribers
4.27K photos
656 videos
1 file
5.77K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ព័ត៌មានបឋមពីសិលាចារឹករកឃើញថ្មីនៅអូរទឹកស ខេត្តព្រះវិហារ
-----------
Join AMS Khmer Civilization

កាលពីថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ២០២២ ក្រុមការងារក្រសួងបរិស្ថាន ក្រសួងវប្បធម៌​និង​វិចិត្រសិល្បៈ មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន​ និងក្រុមការងារពាក់ព័ន្ធ​  បាន​ចុះ​ទៅ​ទទួល​សិលា​ចារឹក​​ពី​ប្រជា​ពលរដ្ឋនៅជើងភ្នំត្បែង​ ក្នុង​ខេត្តព្រះវិហារ ​​​​មករក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ។ សិលាចារឹកមួយផ្ទាំងនេះ​ រកឃើញ​នៅក្នុងចម្ការដំឡូងមី ក្រោយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំព្រះឃ្លាំង ត្រង់ទីតាំងឈ្មោះអូរទឹក​ស ស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង​ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ម្ចាស់ចម្ការឈ្មោះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20634

#AMS #KhmerCivilization
អរិយធម៌ Gandhara
-----------
Join AMS Khmer Civilization

Gandhara គឺជាឈ្មោះរដ្ឋបុរាណ និងអរិយធម៌ដ៏ល្បីល្បាញមួយដែលបច្ចុប្បន្នស្ថិតនៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ហើយមានព្រំប្រទល់ខាងលិចជាប់នឹងជួរភ្នំគ្រុស និងខាងជើងជាប់នឹងជើងភ្នំហិម៉ាល័យ។ តាមរយៈសំណង់ស្ថាបត្យកម្ម សំណល់បុរាណវិទ្យា និងជាពិសេស វត្ថុសិល្បៈ នៃ Gandhara មានអាយុលកាលប្រមាណជាង២០០០ឆ្នាំ។ រូបលេខ១៖ ផែនទីនៃតំបន់ Gandharaប្រភព៖ Falser Gandhara គឺជាតំបន់គោរពប្រតិបត្តិព្រះពុទ្ធសាសនា ប៉ុន្តែក្រោយមកនៅឆ្នាំ៣៣០…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20674

#AMS #KhmerCivilization
ប្រាសាទបែបវលភីនៅក្នុងសិល្បៈឥណ្ឌានិងខ្មែរ (ភាគ២)
-----------
Join AMS Khmer Civilization

នៅក្នុងអត្ថបទភាគទី១ ខ្ញុំបានបង្ហាញរួចហើយអំពីទម្រង់ប្រាសាទបែបវលភី ឬប្រាសាទបែបសាលានៅក្នុងសិល្បៈឥណ្ឌា ដែលអត្ថបទនោះល្មមអាចឱ្យយើងយល់បានខ្លះពីទម្រង់ប្រាសាទបែបវលភី ឬប្រាសាទបែបសាលានៅក្នុងស្ថាបត្យកម្មនៃសិល្បៈឥណ្ឌាទាំងខាងជើងនិងខាងត្បូង។ សម្រាប់អត្ថបទនេះ ខ្ញុំនឹងបង្ហាញបន្តអំពីទម្រង់ប្រាសាទបែបវលភី ឬប្រាសាទបែបសាលានៅក្នុងសិល្បៈខ្មែរ វិញម្ដង។ សូមរំលឹកផងដែរថា វលភី (Valabhī) ជាពាក្យបច្ចេកទេសនៃស្ថាបត្យកម្មឥណ្ឌាខាងជើង ចំណែកស្ថាបត្យកម្មឥណ្ឌាខាងត្បូងហៅប្រាសាទប្រភេទនេះថា សាលា (Śālā)។ លក្ខណៈទូទៅរបស់ប្រាសាទប្រភេទនេះរូមមាន ជាប្រាសាទទោល មានរាងចតុកោណកែង ​ដំបូលខាងលើបង្អស់មានរាងកោងវែងមានសណ្ឋានដូចដំបូលទូក​​។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20752

#AMS #KhmerCivilization
អ្នកបុរាណវិទូបានរកឃើញវត្ថុបុរាណជាច្រើននៅក្នុងសំពៅដែលលេចនៅសម័យរ៉ូម៉ាំង
-----------
Join AMS Khmer Civilization

សំពៅដែលលេចនោះត្រូវបានគេឱ្យយឈ្មោះថា  Ses Fontanelles ដែលមានជម្រៅប្រមាណ១៦៥ មទៅក្រោមបាតសមុទ្រ និងស្ថិតនៅក្បែរ នឹងតំបន់ឆ្នេរ Ca’n Pastilla ក្នុងទីក្រុង Palma នៃប្រទេសអេស្បាញ។ អ្នកជំនាញបានបង្ហាញអំពីមូលហេតុនៃការលេចសំពៅនោះ ដោយគេជឿថា សំពៅនេះមកពី Cartagena ទំនងជាបានបោះយុថ្កានៅតំបន់ឆ្នេរ Ca’n Pastillaនេះ ហើយប្រហែលមកពីកត្តាអាកាសធាតុអាក្រក់…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20780

#AMS #KhmerCivilization
វិហារបុរាណវត្តកំពង់ត្រឡាចលើ
-----------
Join AMS Khmer Civilization

វត្តកំពង់ត្រឡាចលើ ជា​បូជនីយដ្ឋាន​ពុទ្ធសាសនា​ដ៏ល្បី ស្ថិតក្នុង​ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង។ វត្ត​នេះមាន​ឈ្មោះ​មួយទៀតគឺ “វត្ត​ពោធិរុក្ខារាម” ​ដែល​​គេ​ស្គាល់​ជា​ទូទៅ​ថា​មាន​​វិហារ​ចាស់មួយ​ប្រកបដោយគំនូរ​បុរាណយ៉ាង​វិចិត្រ​។ ឯកសារ​និង​ការ​​​និទានខ្លះ​​ថា​​វត្ត​កំពង់​ត្រឡាច​​​​លើ កកើត​ឡើង​​តាំង​ពីឆ្នាំ​១៦៧២ វិហារកសាង​​ឆ្នាំ​១៨៤៧ និង​គូរ​គំនូរ​ឆ្នាំ​១៨៥០។ ប៉ុន្តែ​បើ​ផ្អែក​លើ​លក្ខណៈ​សំណង់​ និង​តឹក​តាង​ខ្លះ គេ​សន្និដ្ឋាន​ថា​​វិហារ​​កសាង​​ក្នុងដើម​សតវត្ស​​​ទី​២០។ ជាអកុសល ក្នុង​​របបកម្ពុជា​ប្រជាធិប​តេយ្យគេបាន​យក​វិហារ​នេះ​ធ្វើ​ជា​ឃ្លាំង​ស្តុក​​អំបិល និងរក្សាថ្នាំបណ្តាល​ឱ្យខូចខាត ព្រមទាំងរលុបគំនូរដោយអន្លើ​។ វិហារ​វត្ត​កំពង់ត្រឡាចលើ ដែល​យើង​មើល​ឃើញ​គង់​វង្សដល់​សព្វ​ថ្ងៃនេះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20800

#AMS #KhmerCivilization
ប្រាសាទដងវែក (ស្ថាបត្យកម្មចំណាស់ជាងគេនៅសំបូរព្រៃគុក?)
-----------
Join AMS Khmer Civilization

សំបូរព្រៃគុក ឬគេស្គាល់ឈ្មោះដើមថា “ឦសានបុរ” គឺជាអតីតទីតាំងរាជធានីរបស់ខ្មែរកាលពីរវាងចុងស.វ.ទី៦ ដល់ពាក់កណ្តាលស.វ.ទី៧នៃគ្រឹស្តសករាជ ហើយរីកចម្រើនខ្លាំងបំផុតនៅក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ដែលអាចមើលឃើញតាមរយៈតឹកតាងសំណង់ស្ថាបត្យកម្ម និងអត្ថបទក្នុងសិលាចារឹក។ អ្វីដែលគួរកត់សម្គាល់ ទិន្នន័យសំណង់​ស្ថាបត្យកម្ម ទិន្នន័យផ្នែកបុរាណវិទ្យា (ការកំណាយ) និងសិលាចារឹកមួយចំនួននៅមានកម្រិតស្តួចស្តើងបំផុតដើម្បីអះអាងថា អតីតរាជធានីនេះមានព្រឹត្តិការណ៍នយោបាយតាំងពីមុនរជ្ជកាល​ព្រះបាទឦសានវរ្ម័នទី១ ពោល គឺរជ្ជកាលព្រះបាទភវវរ្ម័នទី១ និងព្រះបាទមហេន្រ្ទវរ្ម័ន (ចិត្រាសេន)។ ទោះបីជាយ៉ាងណា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20860

#AMS #KhmerCivilization