AMS Khmer Civilization
1.54K subscribers
4.27K photos
656 videos
1 file
5.77K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
យាយម៉ៅនៅភ្នំបូកគោ
-----------
Join AMS Khmer Civilization

ក្នុង​ខ្លឹមសារចម្រៀង​​អារក្សត្រង់​បទ “​ជំទាវម៉ៅ” ឬ “ម៉ៅ” គេ​តែង​ឮពាក្យ​​អំពាវនាវ​ហៅ​​​​​រក “យាយម៉ៅ”​។ ចំពោះអ្នក​ស្រុក​ប៉ែកខាងតំបន់ឆ្នេរ យាយម៉ៅ គឺជា​អមនុស្ស​​ដែល​គេ​គោរពប្រតិបត្តិ ជាពិសេស​អ្នកចុះ​ទូក​នេសាទ​ ឬដឹក​ជញ្ជូន​ឥវ៉ាន់​តាម​សមុទ្រ​។ ​កាល​ដើម​​ឡើយ​ គេ​សង្កេត​ឃើញថា​អមនុស្សនេះ​ឥតមាន​រូប​អ្វី​ជា​តំណាង​ទេ។ ដូច្នេះ​​គេ​ក៏ពុំដឹង​ប្រាកដ​ថា យាយម៉ៅ​មានរូប​រាង​ដូចម្តេច ហើយ​ស្ថិត​នៅកន្លែង​ណា​ខ្លះ​​ដែរ​។ ប៉ុន្តែ​បច្ចុប្បន្ន គេឃើញ​បាតុភូតថ្មីមួយ គឺការកសាង​រូប​សំណាក​យាយ​ម៉ៅ​ ឱ្យមាន​រូប​រាង​ជាមនុស្ស​ស្រី​ចំណាស់​អង្គុយ​ពែនព្នែន…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20514

#AMS #KhmerCivilization
មត៌កបេតិកភណ្ឌវប្បធម៌នៅវត្តមហរ
-----------
Join AMS Khmer Civilization

វត្តមហរ មានទីតាំងស្ថិតនៅភូមិមហរ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ១៧គ.ម. ភាគឦសានទីរួមខេត្តកំពង់ធំ។ វត្តនេះ ជាអតីតទីតាំងប្រាសាទបុរាណមួយ ដែលអាចមានអាយុកាលតាំងពីស.វ.ទី៧ និងបន្ថែមនៅស.វ.ទី១០ឬ១១ ប៉ុន្តែសំណង់ប្រាសាទចាស់បានបាក់បែកទាំងស្រុងទៅហើយ ពោល គឺនៅសល់តែថ្មបាយក្រៀមដែលគេយកមកតម្រៀបធ្វើជាគ្រឹះព្រះវិហារសម័យថ្មីប៉ុណ្ណោះ។ នៅរវាងដើមស.វ.ទី២០ មានអ្នកស្រាវជ្រាវបរទេសជាច្រើនរូបធ្លាប់មកសិក្សាស្រាវជ្រាវនៅវត្តមហរ ដែលមានដូចជា លោក Etienne…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20554

#AMS #KhmerCivilization
របាំភោគផល
-----------
Join AMS Khmer Civilization

ដូចជាប្រទេសដទៃទៀតនៅក្នុងពិភពលោកដែរ កម្ពុជាមានជនជាតិភាគតិចជាច្រើន ដែលរស់នៅក្នុងតំបន់ខ្ពង់រាបនិងតំបន់ភ្នំ ជាពិសេសក្នុងភូមិភាគផ្នែកឦសាន​ មានគ្រឹង ទំពួន កាចក់ កាវ៉ែត ចារ៉ាយ លុន ព្រៅ និងព្នងជាដើម។ ជនជាតិដើមភាគតិចទាំងនេះ មានទំនៀមទម្លាប់ប្រពៃណីដែលមានអាយុកាលចាស់ ដែលគេគោរព អនុវត្ត និងថែរក្សាតកូនតចៅរហូតមកដល់បច្ចុប្បន្នកាល។ សក្ខីភាពនៃការគោរពនិងថែរក្សាវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីនេះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20580

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ២៧)
-----------
Join AMS Khmer Civilization

    អូ ! អូ ! អូ !បាទ ! នាងនោះល្អ ចិត្ដក៏ល្អទៀត គេថាឲ្យខ្ញុំរត់ទៅចុះ។ ខ្ញុំឃើញមុខនាងស្រពិលៗ ។ ខ្ញុំក៏ប្រាប់នាងថា៖អូនកុំមើលងាយបង ៗមិនមែនជាមនុស្សចិត្ដអន់ រត់ពីកណ្ដាប់ដៃខ្មាំងទេ ។ អូនជាខ្មាំង នឹងបង ឥឡូវត្រូវការ អូនហ៊ានយកកាំបិត មកបុកត្រង់ដង្ហើមបង ឲ្យស្លាប់ទៅ មិនគប្បីមកដោះលែងបង…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20584

#AMS #KhmerCivilization
ព័ត៌មានបឋមពីសិលាចារឹករកឃើញថ្មីនៅអូរទឹកស ខេត្តព្រះវិហារ
-----------
Join AMS Khmer Civilization

កាលពីថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ២០២២ ក្រុមការងារក្រសួងបរិស្ថាន ក្រសួងវប្បធម៌​និង​វិចិត្រសិល្បៈ មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន​ និងក្រុមការងារពាក់ព័ន្ធ​  បាន​ចុះ​ទៅ​ទទួល​សិលា​ចារឹក​​ពី​ប្រជា​ពលរដ្ឋនៅជើងភ្នំត្បែង​ ក្នុង​ខេត្តព្រះវិហារ ​​​​មករក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ។ សិលាចារឹកមួយផ្ទាំងនេះ​ រកឃើញ​នៅក្នុងចម្ការដំឡូងមី ក្រោយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំព្រះឃ្លាំង ត្រង់ទីតាំងឈ្មោះអូរទឹក​ស ស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង​ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ម្ចាស់ចម្ការឈ្មោះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20634

#AMS #KhmerCivilization
អរិយធម៌ Gandhara
-----------
Join AMS Khmer Civilization

Gandhara គឺជាឈ្មោះរដ្ឋបុរាណ និងអរិយធម៌ដ៏ល្បីល្បាញមួយដែលបច្ចុប្បន្នស្ថិតនៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ហើយមានព្រំប្រទល់ខាងលិចជាប់នឹងជួរភ្នំគ្រុស និងខាងជើងជាប់នឹងជើងភ្នំហិម៉ាល័យ។ តាមរយៈសំណង់ស្ថាបត្យកម្ម សំណល់បុរាណវិទ្យា និងជាពិសេស វត្ថុសិល្បៈ នៃ Gandhara មានអាយុលកាលប្រមាណជាង២០០០ឆ្នាំ។ រូបលេខ១៖ ផែនទីនៃតំបន់ Gandharaប្រភព៖ Falser Gandhara គឺជាតំបន់គោរពប្រតិបត្តិព្រះពុទ្ធសាសនា ប៉ុន្តែក្រោយមកនៅឆ្នាំ៣៣០…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20674

#AMS #KhmerCivilization
ប្រាសាទបែបវលភីនៅក្នុងសិល្បៈឥណ្ឌានិងខ្មែរ (ភាគ២)
-----------
Join AMS Khmer Civilization

នៅក្នុងអត្ថបទភាគទី១ ខ្ញុំបានបង្ហាញរួចហើយអំពីទម្រង់ប្រាសាទបែបវលភី ឬប្រាសាទបែបសាលានៅក្នុងសិល្បៈឥណ្ឌា ដែលអត្ថបទនោះល្មមអាចឱ្យយើងយល់បានខ្លះពីទម្រង់ប្រាសាទបែបវលភី ឬប្រាសាទបែបសាលានៅក្នុងស្ថាបត្យកម្មនៃសិល្បៈឥណ្ឌាទាំងខាងជើងនិងខាងត្បូង។ សម្រាប់អត្ថបទនេះ ខ្ញុំនឹងបង្ហាញបន្តអំពីទម្រង់ប្រាសាទបែបវលភី ឬប្រាសាទបែបសាលានៅក្នុងសិល្បៈខ្មែរ វិញម្ដង។ សូមរំលឹកផងដែរថា វលភី (Valabhī) ជាពាក្យបច្ចេកទេសនៃស្ថាបត្យកម្មឥណ្ឌាខាងជើង ចំណែកស្ថាបត្យកម្មឥណ្ឌាខាងត្បូងហៅប្រាសាទប្រភេទនេះថា សាលា (Śālā)។ លក្ខណៈទូទៅរបស់ប្រាសាទប្រភេទនេះរូមមាន ជាប្រាសាទទោល មានរាងចតុកោណកែង ​ដំបូលខាងលើបង្អស់មានរាងកោងវែងមានសណ្ឋានដូចដំបូលទូក​​។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20752

#AMS #KhmerCivilization
អ្នកបុរាណវិទូបានរកឃើញវត្ថុបុរាណជាច្រើននៅក្នុងសំពៅដែលលេចនៅសម័យរ៉ូម៉ាំង
-----------
Join AMS Khmer Civilization

សំពៅដែលលេចនោះត្រូវបានគេឱ្យយឈ្មោះថា  Ses Fontanelles ដែលមានជម្រៅប្រមាណ១៦៥ មទៅក្រោមបាតសមុទ្រ និងស្ថិតនៅក្បែរ នឹងតំបន់ឆ្នេរ Ca’n Pastilla ក្នុងទីក្រុង Palma នៃប្រទេសអេស្បាញ។ អ្នកជំនាញបានបង្ហាញអំពីមូលហេតុនៃការលេចសំពៅនោះ ដោយគេជឿថា សំពៅនេះមកពី Cartagena ទំនងជាបានបោះយុថ្កានៅតំបន់ឆ្នេរ Ca’n Pastillaនេះ ហើយប្រហែលមកពីកត្តាអាកាសធាតុអាក្រក់…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20780

#AMS #KhmerCivilization