AMS Khmer Civilization
1.54K subscribers
4.27K photos
656 videos
1 file
5.77K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
របាំត្បាល់ក្តឿង
-----------
Join AMS Khmer Civilization

របាំត្បាល់ក្តឿង ជាប្រភេទរបាំប្រពៃណីខ្មែរ ត្រូវបានលោកគ្រូ ប៉ុក សារ៉ាន់ បង្កើតឡើងនៅពេលដែលលោកគ្រូរស់នៅក្នុងខេត្តកំពង់ធំ ក្រោយពីពេលរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្រោយមកទៀតទើបរបាំនេះ ត្រូវបានលោកព្រឹទ្ធាចារ្យ ឆេង ផុន កែច្នៃលម្អបន្ថែមព្រមទាំងបានសម្តែងជារៀងរហូតមកដល់សព្វថ្ងៃនេះ។ របាំនេះបង្ហាញពីរបស់របរប្រើប្រាស់ជាតិពន្ធុវិទ្យា និងឆ្លុះបញ្ចាំងពីរបៀបរស់នៅរបស់ប្រជាកសិករខ្មែរ ជាពិសេសក្នុងការប្រើប្រាស់ត្បាល់ក្តឿងឬត្បាល់ជាន់ដើម្បីបុកស្រូវយកអង្ករក៏ដូចជាធ្វើម្សៅ។ នៅកម្ពុជាយើង មានត្បាល់ជាច្រើនប្រភេទ រួមមានត្បាល់បក់ ត្បាល់ជាន់ឬត្បាល់ក្តឿង ត្បាល់បុក…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20318

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ២៦)
-----------
Join AMS Khmer Civilization

មានន្ទនៅស្ងៀម យកដៃម្ខាងកាន់ស្មានាយគី ។ អាកប្បកិរិយានេះ ធ្វើឲ្យនាយគី រឹតតែឆ្ងល់ទៅទៀត ។ ភ្នែក ដែលនាយគីមើល ចំមុខមានន្ទ ភ្នែកទាំងពីរនេះបញ្ចេញនូវរស្មីអង្វរមួយ ដែលធ្វើឲ្យបុរសកើតមានចិត្ដអាណិត ស្រងាកក្នុងចិត្ដ ។ មានន្ទ បន្ថែមទៀតថា៖ កុំចង់ដឹងអី !ទេលោកគ្រូ !ជារឿងហួសអស់ទៅហើយ។ទេ លោកគ្រូ !ជារឿងឥតប្រយោជន៍។ នាយគីដាក់ភ្នែកចុះ តែគំនិតរិះគិតរកចំនុចខ្សោយរបស់មានន្ទ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20392

#AMS #KhmerCivilization
ស្ថានីយផូស៊ីលសត្វសមុទ្រ ភ្នំកំបោរ ខេត្តឧត្តរមានជ័យ
-----------
Join AMS Khmer Civilization

ក្នុងខែ​មីនា​​ឆ្នាំ​២០២២នេះ ​ក្រុមការងារ​សិក្សា​ផូស៊ីលនៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ អគ្គសហគមន៍​មូលដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន​ បាន​ចុះ​សិក្សា​ផូស៊ីល​នៅក្នុងភូមិសាស្ត្រខេត្តឧត្តរ​មាន​ជ័យជា​ច្រើន​ទីតាំង​​​។​ ក្នុង​នោះ​ស្ថានីយ​ផូស៊ីល​ភ្នំ​ថ្មកំបោរ​ ត្រូវ​បានរកឃើញពពួកសត្វសមុទ្រដែល​កប់​នៅ​ក្នុង​ថ្ម​កំបោរ​។​ ភ្នំ​កំបោរមាន​ភ្នំ​ចំនួន​៣​នៅ​ក្បែរៗ​គ្នា នៅ​ក្នុង​ស្រុកបន្ទាយ​អំពិល​ ខេត្ត​ឧត្តរ​មាន​ជ័យ ​ក្នុង​តំបន់​ការ​ពារ​ទេសភាព​បន្ទាយ​ឆ្មារ​(រូបលេខ១)។ ក្រុមការងារ​បាន​ពិនិត្យ​ភ្នំ​ថ្មកំបោរដែល​​ធំជាងគេ​នៅកណ្តាល មានទីតាំង​យក​ថ្ម​នៅជើង​ភ្នំ​ បង្កើត​បាន​ជា​ស្រះ​ទឹក​ធំមួយ​។​ តាមរយៈ​ផែន​ទី​ភូគព្ភសាស្ត្រនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​មាន​អក្ស​រសំគាល់​ PLS ដែម​មាន​អាយុ​កាល​ស្ថិត​នៅ​ក្នុង​សម័យ​កាល​ Permian (២៥១-២៩៩លានឆ្នាំ) ក្នុង Paleozoic។ យើង​​បាន​ដើរពិនិត្យមើល​តាមជើង​ភ្នំនិង​ជុំ​វិញស្រះ​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20370

#AMS
បុណ្យឆ្លង ឬចូលឆ្នាំមហាសករាជ
-----------
Join AMS Khmer Civilization

មកទល់បច្ចុប្បន្ននេះ ខ្មែរ​យើង​ប្រើសករាជចំនួនបួន គឺមហាសករាជ ពុទ្ធសករាជ​ ចុល្លសករាជ និងគ្រិស្ដសករាជ។ ចាប់តាំងពីខ្មែរយើងមានភស្ដុតាង​ជាសំណេរមក យើង​ឃើញ​ថា​សករាជដែលខ្មែរដំបូងគឺ «មហាសករាជ» ដែលកាលដើមដំបូងបំផុត ប្រើត្រឹមតែ​ពាក្យថា «ឝក» (សក) ប៉ុណ្ណោះ​។ ចំពោះបុណ្យចូលឆ្នាំ​ឬឆ្លងឆ្នាំនៃសករាជនីមួយៗ យើង​ឃើញ​​មាន​ពិធីធំៗចំនួនពីរ គឺបុណ្យពិសាខបូជា ដែលជាបុណ្យពុទ្ធសាសនាផង និងជា​ការឆ្លងឆ្នាំថ្មីនៃអាយុព្រះពុទ្ធសាសនាផង​។ ចំណែកឯបុណ្យចូលឆ្នាំ​ខ្មែរ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20400

#AMS #KhmerCivilization
អរិយធម៌អាសានតេ (Asante civilization)
-----------
Join AMS Khmer Civilization

នៅសតវត្សទី ១៧ នៃគ.ស. មានតំបន់អរិយធម៌ដ៏សំខាន់មួយកកើតឡើងនៅក្នុងទ្វីបអាហ្រ្វិកខាងលិច ហើយត្រូវបានគេស្គាល់ថាជា តំបន់ Gold Coast (ឆ្នេរមាស) ដោយបច្ចុប្បន្នជាប្រទេសហ្គាណា(Ghana)។ តំបន់នោះ ត្រូវបានគេដឹងថាជាទីតាំងនៃក្រុមមនុស្សដែលមានឈ្មោះថា អាកាន។  Gold Coast គឺជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយនៅដើមស.វ.ទី ១៧ និងនៅក្នុងតំបន់ទ្វីបអាហ្រ្វិកខាងលិច ដែលគ្រប់គ្រង អាណាចក្រ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20428

#AMS #KhmerCivilization
ប្រាសាទបែបវលភីនៅក្នុងសិល្បៈឥណ្ឌានិងសិល្បៈខ្មែរ (ភាគ១)
-----------
Join AMS Khmer Civilization

ជាទូទៅគេដឹងថា ប្រាសាទជាកន្លែងសម្រាប់តម្កល់រូបគោរពនៃសាសនាផ្សេង​ៗ ពោលគឺប្រាសាទមានតួនាទីជាទីលំនៅរបស់អាទិទេព។ ប្រាសាទច្រើនមានលក្ខណៈ​ជាសំណង់មានច្រើនជាន់(សង្កេតត្រង់ផ្នែកដំបូល) បង្ហាញពីឋានៈខ្ពង់ខ្ពស់នៃសំណង់ សាកសមជាទីកន្លែងនៃបុគ្គលដែលមានឋានៈខ្ពង់ខ្ពស់ដែរ។ សម្រាប់សង្គមខ្មែរ ប្រាសាទជាស្ថាបត្យកម្មមួយប្រភេទដែលកើតមានយ៉ាងហោចណាស់ក៏តាំងពីសម័យមុនអង្គរមកម្ល៉េះ ហើយសំណង់ទាំងនោះ ច្រើនធ្វើឡើងដើម្បីឧទ្ទិសដល់ពុទ្ធសាសាសនា និងព្រាហ្មញ្ញសាសនា។ ​​​អត្ថបទនេះ ខ្ញុំនឹងលើកយកទម្រង់ស្ថាបត្យកម្មមួយប្រភេទគឺ “ប្រាសាទបែបវលភី” មកបង្ហាញ ដោយផ្ដោតសំខាន់ទៅលើទម្រង់ទូទៅរបស់សំណង់ និងជាពិសេសផ្ដោតលើការប្រៀបធៀបរវាងស្ថាបត្យកម្មខ្មែរជាមួយនឹងស្ថាបត្យកម្មឥណ្ឌា។ ដើម្បីងាយស្រួលក្នុងស្វែងយល់ពីទម្រង់ប្រាសាទបែបវលភីនៅក្នុងសិល្បៈខ្មែរ យើងគប្បីស្វែងយល់អំពីទម្រង់ប្រាសាទបែបវលភី នៅក្នុងសិល្បៈឥណ្ឌាជាមុនសិន។​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20468

#AMS #KhmerCivilization
ឈុតត្បូងថ្មដែលប្រើប្រាស់ក្នុងការបញ្ចុះសពក្នុងប្រទេសចិន
-----------
Join AMS Khmer Civilization

ឈុតបញ្ចុះសព Jade គឺជាឈុតធ្វើពីត្បូងថ្មដែលឃើញមាននៅក្នុងរាជវង្សហាននៃប្រទេសចិន ដែលប្រើសម្រាប់បញ្ចុះជាមួយនឹងផ្នូរសពអ្នកដែលមានឋានៈខ្ពស់ក្នុងរាជវង្ស។​ ជនជាតិចិនបានចាប់ផ្តើមបង្កើត ឈុតអាវក្រោះធ្វើអំពី ត្បូង (Jade) នេះគឺ នៅដើមឆ្នាំ 6000 មុនគ្រឹស្តសករាជ ក្នុងកំឡុងយុគថ្មរំលីង។ ការធ្វើនេះគឺដើម្បី​ធ្វើជាគ្រឿងលម្អ និងជាការបង្ហាញអំពីនិយមន័យនៃការគោរពប្រតិបត្តិសាសនាក្នុងប្រទេសចិន។ ស្ថានីយន៍ដំបូងដែលត្រូវបានគេដឹងថា ជាកន្លែងផលិត ត្បូងJade នេះគឺនៅតំបន់ទន្លេ Yangtze…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20490

#AMS #KhmerCivilization
យាយម៉ៅនៅភ្នំបូកគោ
-----------
Join AMS Khmer Civilization

ក្នុង​ខ្លឹមសារចម្រៀង​​អារក្សត្រង់​បទ “​ជំទាវម៉ៅ” ឬ “ម៉ៅ” គេ​តែង​ឮពាក្យ​​អំពាវនាវ​ហៅ​​​​​រក “យាយម៉ៅ”​។ ចំពោះអ្នក​ស្រុក​ប៉ែកខាងតំបន់ឆ្នេរ យាយម៉ៅ គឺជា​អមនុស្ស​​ដែល​គេ​គោរពប្រតិបត្តិ ជាពិសេស​អ្នកចុះ​ទូក​នេសាទ​ ឬដឹក​ជញ្ជូន​ឥវ៉ាន់​តាម​សមុទ្រ​។ ​កាល​ដើម​​ឡើយ​ គេ​សង្កេត​ឃើញថា​អមនុស្សនេះ​ឥតមាន​រូប​អ្វី​ជា​តំណាង​ទេ។ ដូច្នេះ​​គេ​ក៏ពុំដឹង​ប្រាកដ​ថា យាយម៉ៅ​មានរូប​រាង​ដូចម្តេច ហើយ​ស្ថិត​នៅកន្លែង​ណា​ខ្លះ​​ដែរ​។ ប៉ុន្តែ​បច្ចុប្បន្ន គេឃើញ​បាតុភូតថ្មីមួយ គឺការកសាង​រូប​សំណាក​យាយ​ម៉ៅ​ ឱ្យមាន​រូប​រាង​ជាមនុស្ស​ស្រី​ចំណាស់​អង្គុយ​ពែនព្នែន…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20514

#AMS #KhmerCivilization
មត៌កបេតិកភណ្ឌវប្បធម៌នៅវត្តមហរ
-----------
Join AMS Khmer Civilization

វត្តមហរ មានទីតាំងស្ថិតនៅភូមិមហរ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ១៧គ.ម. ភាគឦសានទីរួមខេត្តកំពង់ធំ។ វត្តនេះ ជាអតីតទីតាំងប្រាសាទបុរាណមួយ ដែលអាចមានអាយុកាលតាំងពីស.វ.ទី៧ និងបន្ថែមនៅស.វ.ទី១០ឬ១១ ប៉ុន្តែសំណង់ប្រាសាទចាស់បានបាក់បែកទាំងស្រុងទៅហើយ ពោល គឺនៅសល់តែថ្មបាយក្រៀមដែលគេយកមកតម្រៀបធ្វើជាគ្រឹះព្រះវិហារសម័យថ្មីប៉ុណ្ណោះ។ នៅរវាងដើមស.វ.ទី២០ មានអ្នកស្រាវជ្រាវបរទេសជាច្រើនរូបធ្លាប់មកសិក្សាស្រាវជ្រាវនៅវត្តមហរ ដែលមានដូចជា លោក Etienne…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20554

#AMS #KhmerCivilization