AMS Khmer Civilization
1.54K subscribers
4.27K photos
656 videos
1 file
5.77K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
អរិយធម៌បេនិន (Benin Civilization)
-----------
Join AMS Khmer Civilization

ផែនទីនៃអាណាចក្របេនិន (ប្រភព៖https://www.metmuseum.org) បេនិន(Benin) គឺជាឈ្មោះនៃអរិយធម៌ និងជាអាណាចក្រដ៏មានឥទ្ឋិពលមួយនៅក្នុងតំបន់អាហ្រ្វិចខាងលិច ហើយសព្វថ្ងៃ គឺជាប្រទេសនីហ្សេរីយ៉ា( Nigeria)។ ប្រវត្តិសាស្រ្តនៃអរិយធម៌នេះ គឺកើតឡើងចេញពីក្រុមជនជាតិមួយក្រុមដែលហៅថា អ៊ីដូ(Edo) ដែលរស់នៅខាងត្បូងនៃប្រទេសនីហ្សេរីយ៉ា(រូបលេខ១)​។ បេនិនបានក្លាយជាអាណាចក្រនៅស.វ.ទី១០នៃគ.ស. និងនៅស.វ.ទី១៥បានក្លាយជាអាណាចក្រដ៏មានអំណាចមួយនៅក្នុងតំបន់អាហ្វ្រិចខាងលិច ដោយ​ អូបា អ៊ីវៀ (Oba Ewuare)។ ចំពោះពាក្យ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20138

#AMS #KhmerCivilization
ប្រាសាទជ្រៃនៅសំបូរព្រៃគុក (តួប៉ម N18)
-----------
Join AMS Khmer Civilization

ប្រាសាទជ្រៃ ជាប្រាសាទមួយដែលស្ថិតនៅក្នុងក្រុមប្រាសាទសំបូរ ឬក្រុម​ខាងជើង នៃតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីលេខ N18។ ប្រាសាទនេះ ស្ថិតនៅទិសពាយព្យប្រាសាទគុក​វិហារ (N17) និងតួប៉មកណ្តាល (N1)។ ឈ្មោះ “ជ្រៃ” ទំនងសំដៅដល់រុក្ខជាតិមួយប្រភេទដែលដុះរុំព័ទ្ធជុំជិតប្រាសាទសព្វថ្ងៃ ហើយដើមជ្រៃនេះទៀតសោតមានអាយុកាលយូរណាស់មកហើយ ពោល យ៉ាងតិចក៏ ១០០ឆ្នាំឡើង ព្រោះកាលពីលោក Henri…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20180

#AMS #KhmerCivilization
អ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើលបន្ទាប់ពីបានរកឃើញសពមាំមីអេហ្ស៊ីបដំបូងគេដែលបង្ហាញថាមានផ្ទៃពោះ
-----------
Join AMS Khmer Civilization

អេហ្ស៊ុប៖ ទិន្ន័យនៃការរកឃើញដ៏ភ្ញាក់ផ្អើលនៃសពមាំមីដែលមានផ្ទៃពោះ នេះគឺបន្ទាប់ពីមានការស្រាវជ្រាវពីអ្នកវិទ្យាសាស្រ្តប៉ូឡូញក្នុងគម្រោងស្រាវជ្រាវ Warsaw Mummy Project។ គម្រោងនៃការស្រាវជ្រាវនេះបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៥ ដែលធ្វើការសិក្សាស្រាវជ្រាវលើសាកសពមាំមីមនុស្ស និងសាកសពមាំសត្វ ក្នុងសម័យអេហ្ស៊ីបបុរាណ។ ការសិក្សានេះធ្វើឡើងនៅសារមន្ទីរជាតិក្នុងទីក្រុងWarsaw នៃប្រទេសប៉ូឡូញ។ វិធីសាស្រ្តនៃការសិក្សានេះ គឺផ្តោតលើការ Scan លើសពមាំមីទាំងនោះ។ តាមរយៈអ្នកស្រី Marzena Ożarek-Szilke ,…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20232

#AMS #KhmerCivilization
ឧបោសថាគារ ឬវិហារបុរាណវត្តបុទុមរង្សី
-----------
Join AMS Khmer Civilization

ឧបោសថាគារ ជាអគារដែល​មាន​ព័ទ្ធសីមា​ សម្រាប់​ភិក្ខុ​សង្ឃ​ប្រជុំគ្នា​ធ្វើ​សង្ឃកម្ម​ហើយ​ដែល​សព្វថ្ងៃខ្មែរ​ហៅថា “វិហារ”។ពាក្យឧបោសថាគារ ឃើញ​នៅប្រើ​លើ​ខ្លោង​ទ្វារ​​ វិហារ​​បុរាណ​វត្ត​បុទុមរង្សី ស្ថិតនៅក្នុងឃុំព្រះប្រសប់ ស្រុកខ្សាច់​កណ្តាល ខេត្ត​កណ្តាល។ យោង​​តាមខ្លឹមសារ​​ចារឹក​កត់​ចំណាំ​​ខ្លី​មួយ​នៅ​​​លើ​ខ្លោង​​ទ្វារនោះ​ដែរ​ញ្ជាក់​​ថា វិហារ​​បុរាណ​​​នេះ​ក​​សាង​​​​ក្នុង​ពុទ្ធសក​រាជ​២៤៦៩ (គ.ស.១៩២៦) សង់​​​​​​អំពី​ឈើ និង​កំបោរ​បាយ​អ ហើយ​មាន​តឹក​តាង​​ថែទាំ​ជួស​​ជុល​ជា​បន្ត​បន្ទាប់​​រហូតគង់វង្ស​មក​ដល់​​សព្វថ្ងៃ នៅទន្ទឹម​នឹង​វិហារ​ថ្មី​​ដែល​សង់​នៅក្នុង​ឆ្នាំ​១៩៩៥។ វិហារ​បុរាណវត្ត​បុទុមរង្សីមាន​ទទឹង​ប្រហែល​១០ម៉ែត្រ បណ្តោយ​ប្រហែល​១៩ម៉ែត្រ ហើយ​ដើម​ឡើយ​ទំនងកសាងនៅលើ​ខឿន​ថ្នាក់ៗ ដែលមាន​ជណ្តើរ​ឡើង​គ្រប់ទិស​។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20264

#AMS #KhmerCivilization
របាំត្បាល់ក្តឿង
-----------
Join AMS Khmer Civilization

របាំត្បាល់ក្តឿង ជាប្រភេទរបាំប្រពៃណីខ្មែរ ត្រូវបានលោកគ្រូ ប៉ុក សារ៉ាន់ បង្កើតឡើងនៅពេលដែលលោកគ្រូរស់នៅក្នុងខេត្តកំពង់ធំ ក្រោយពីពេលរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្រោយមកទៀតទើបរបាំនេះ ត្រូវបានលោកព្រឹទ្ធាចារ្យ ឆេង ផុន កែច្នៃលម្អបន្ថែមព្រមទាំងបានសម្តែងជារៀងរហូតមកដល់សព្វថ្ងៃនេះ។ របាំនេះបង្ហាញពីរបស់របរប្រើប្រាស់ជាតិពន្ធុវិទ្យា និងឆ្លុះបញ្ចាំងពីរបៀបរស់នៅរបស់ប្រជាកសិករខ្មែរ ជាពិសេសក្នុងការប្រើប្រាស់ត្បាល់ក្តឿងឬត្បាល់ជាន់ដើម្បីបុកស្រូវយកអង្ករក៏ដូចជាធ្វើម្សៅ។ នៅកម្ពុជាយើង មានត្បាល់ជាច្រើនប្រភេទ រួមមានត្បាល់បក់ ត្បាល់ជាន់ឬត្បាល់ក្តឿង ត្បាល់បុក…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20318

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ២៦)
-----------
Join AMS Khmer Civilization

មានន្ទនៅស្ងៀម យកដៃម្ខាងកាន់ស្មានាយគី ។ អាកប្បកិរិយានេះ ធ្វើឲ្យនាយគី រឹតតែឆ្ងល់ទៅទៀត ។ ភ្នែក ដែលនាយគីមើល ចំមុខមានន្ទ ភ្នែកទាំងពីរនេះបញ្ចេញនូវរស្មីអង្វរមួយ ដែលធ្វើឲ្យបុរសកើតមានចិត្ដអាណិត ស្រងាកក្នុងចិត្ដ ។ មានន្ទ បន្ថែមទៀតថា៖ កុំចង់ដឹងអី !ទេលោកគ្រូ !ជារឿងហួសអស់ទៅហើយ។ទេ លោកគ្រូ !ជារឿងឥតប្រយោជន៍។ នាយគីដាក់ភ្នែកចុះ តែគំនិតរិះគិតរកចំនុចខ្សោយរបស់មានន្ទ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20392

#AMS #KhmerCivilization
ស្ថានីយផូស៊ីលសត្វសមុទ្រ ភ្នំកំបោរ ខេត្តឧត្តរមានជ័យ
-----------
Join AMS Khmer Civilization

ក្នុងខែ​មីនា​​ឆ្នាំ​២០២២នេះ ​ក្រុមការងារ​សិក្សា​ផូស៊ីលនៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ អគ្គសហគមន៍​មូលដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន​ បាន​ចុះ​សិក្សា​ផូស៊ីល​នៅក្នុងភូមិសាស្ត្រខេត្តឧត្តរ​មាន​ជ័យជា​ច្រើន​ទីតាំង​​​។​ ក្នុង​នោះ​ស្ថានីយ​ផូស៊ីល​ភ្នំ​ថ្មកំបោរ​ ត្រូវ​បានរកឃើញពពួកសត្វសមុទ្រដែល​កប់​នៅ​ក្នុង​ថ្ម​កំបោរ​។​ ភ្នំ​កំបោរមាន​ភ្នំ​ចំនួន​៣​នៅ​ក្បែរៗ​គ្នា នៅ​ក្នុង​ស្រុកបន្ទាយ​អំពិល​ ខេត្ត​ឧត្តរ​មាន​ជ័យ ​ក្នុង​តំបន់​ការ​ពារ​ទេសភាព​បន្ទាយ​ឆ្មារ​(រូបលេខ១)។ ក្រុមការងារ​បាន​ពិនិត្យ​ភ្នំ​ថ្មកំបោរដែល​​ធំជាងគេ​នៅកណ្តាល មានទីតាំង​យក​ថ្ម​នៅជើង​ភ្នំ​ បង្កើត​បាន​ជា​ស្រះ​ទឹក​ធំមួយ​។​ តាមរយៈ​ផែន​ទី​ភូគព្ភសាស្ត្រនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​មាន​អក្ស​រសំគាល់​ PLS ដែម​មាន​អាយុ​កាល​ស្ថិត​នៅ​ក្នុង​សម័យ​កាល​ Permian (២៥១-២៩៩លានឆ្នាំ) ក្នុង Paleozoic។ យើង​​បាន​ដើរពិនិត្យមើល​តាមជើង​ភ្នំនិង​ជុំ​វិញស្រះ​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20370

#AMS
បុណ្យឆ្លង ឬចូលឆ្នាំមហាសករាជ
-----------
Join AMS Khmer Civilization

មកទល់បច្ចុប្បន្ននេះ ខ្មែរ​យើង​ប្រើសករាជចំនួនបួន គឺមហាសករាជ ពុទ្ធសករាជ​ ចុល្លសករាជ និងគ្រិស្ដសករាជ។ ចាប់តាំងពីខ្មែរយើងមានភស្ដុតាង​ជាសំណេរមក យើង​ឃើញ​ថា​សករាជដែលខ្មែរដំបូងគឺ «មហាសករាជ» ដែលកាលដើមដំបូងបំផុត ប្រើត្រឹមតែ​ពាក្យថា «ឝក» (សក) ប៉ុណ្ណោះ​។ ចំពោះបុណ្យចូលឆ្នាំ​ឬឆ្លងឆ្នាំនៃសករាជនីមួយៗ យើង​ឃើញ​​មាន​ពិធីធំៗចំនួនពីរ គឺបុណ្យពិសាខបូជា ដែលជាបុណ្យពុទ្ធសាសនាផង និងជា​ការឆ្លងឆ្នាំថ្មីនៃអាយុព្រះពុទ្ធសាសនាផង​។ ចំណែកឯបុណ្យចូលឆ្នាំ​ខ្មែរ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20400

#AMS #KhmerCivilization