AMS Khmer Civilization
1.54K subscribers
4.27K photos
656 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ប្រាសាទភ្នំដា
-----------
Join AMS Khmer Civilization

ប្រាសាទភ្នំដា មានទីតាំងស្ថិតនៅលើកំពូលតូចមួយឈ្មោះភ្នំដា ក្នុងភូមិព្រែកតាផូ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ហើយស្ថិតនៅភាគខាងត្បួងនៃប្រទេស និងមានចម្ងាយប្រមាណជា ១០០ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។  ភ្នំដា នេះជាមជ្ឈមណ្ឌលព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាដ៏សំខាន់មួយរបស់ហ្វូណន ហើយពាក្យ “ភ្នំដា” នេះទៀតសោតក៏ជាឈ្មោះសិល្បៈខ្មែរដំបូងផង។ នៅចុងស.វ.ទី១៩ និងដើមស.វ.ទី២០ អ្នកស្រាវជ្រាវជនជាតិបារាំងជាច្រើនបានមកសិក្សានៅតំបន់ប្រាសាទភ្នំដា ក្នុងនោះមានលោក Etienne…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19912

#AMS #KhmerCivilization
ក្រុមអ្នកស្រាវជ្រាវបានបង្ហាញអំពីទីក្រុងដែលចាស់ជាងគេបំផុតនៅលើពិភពលោក តាមរយៈទិន្នន័យនៃផ្នូរសព
-----------
Join AMS Khmer Civilization

ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយក្រុមបានបង្ហាញអំពីផ្នូរសពនៅក្នុងទីក្រុង Çatalhöyükដែលត្រូវបានគេចាត់ទុកថាជា “ទីក្រុងចំណាស់ជាងគេបំផុតនៅលើពិភពលោក”។ Çatalhöyük គឺជាទីក្រុងបុរាណមួយដែលស្ថិតនៅក្នុងចន្លោះយុគ ថ្មបំបែក និង​Chalcolithic (យុគទុងដែង)។ បច្ចុប្បន្ននេះទីក្រុង Çatalhöyük ស្ថិតនៅក្នុងទីក្រុង Konya ក្នុងប្រទេសទួគី​ ។ ទីតាំងនៃស្ថានីយនេះឃើញមានសំណល់សំណង់លំនៅដ្ឋានដែលកសាងរាប់ពាន់ឆ្នាំមកហើយ។ តាមរយៈការសិក្សាលើស្រទាប់ដីចាស់ជាងគេបានបង្ហាញថា ស្ថានីយនេះគឺមានអាយុកាល​ចាប់ពី ៧១០០ឆ្នាំ មុនគ.ស. ដែលស្ថិតនៅក្នុងយុគថ្មបំបែក។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19934

#AMS #KhmerCivilization
“ចាក់ចេក” សិល្បៈក្បាច់រចនាដែលកាន់តែហោចទៅ
-----------
Join AMS Khmer Civilization

ចាក់ចេក​ ​​ ឬ​ចាក់​ក្បាច់ ជាក្បាច់​រចនានៅលើ​ស្រទបចេក ហើយ​​​ប្រើក្រដាស​ពណ៌​​​ ដើម្បី​រំលេច​ផ្ទៃក្បាច់​ឱ្យ​លេចឃើញ​ច្បាស់​ស្រស់​ល្អសម​ភ្នែក។ ជួនកាល​គេ​ប្រើ​ល័ក្ត​ពណ៌​​ជ្រលក់​គូរ​បន្ថែម​លើ​នោះទៀត ដើម្បី​ឱ្យក្បាច់​កាន់តែ​លេច​ច្បាស់ឡើង។ ក្នុង​​សង្គម​ខ្មែរ ការ​ប្រើក្បាច់​ចាក់​ចេក​មានទាំងក្នុង​ព្រះរាជ​ពិធី​​ ពិធី​សម្រាប់​ព្រះសង្ឃមាន​កិត្តយស​ខ្ពង់ខ្ពស់ និង​​ពិធី​​ប្រពៃណី​អ្នក​ស្រុក។ ចំពោះ​អ្នក​ស្រុក​តំបន់អង្គរ ​ចាក់ចេកហាក់ដូច​ជា​សិល្បៈ​​​​​​យ៉ាង​សំខាន់​ស្ទើរ​ខ្វះ​ពុំ​បាន​ ដ្បិត​​ក្រៅពីរៀបចំ​គ្រឿង​​​រណ្តាប់​សក្ការៈ​ដូចជា ​បាយ​​សី និង​ស្លាធម៌​ជាដើម​ គេតែង​ចាត់​ចែង​ចាក់​ចេក​តុប​តែងឱ្យបាន​សមរម្យ​តាម​ពិធីផ្សេងៗ។ តាមទំនៀមនិង​ទម្លាប់តមក គេ​​ប្រើក្បាច់​ចាក់ចេក​តែ​នៅលើ​ទីសក្ការៈ​ផ្សេងៗ​​នៃ​ពិធី​ដូចជា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19952

#AMS #KhmerCivilization
តន្ត្រីជនជាតិកូឡានៅរតនមណ្ឌល ខេត្តប៉ៃលិន
-----------
Join AMS Khmer Civilization

ខេត្តប៉ៃលិន ជារតនមណ្ឌលដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃឡង់ដ៍សម្បូណ៌ទៅដោយរ៉ែត្បូងដ៏មានតម្លៃ។ ធនធាននេះត្រូវបានជនជាតិខ្មែរកូឡា ដែលមានដើមកំណើតជាជនជាតិភូមា និងបានមករស់នៅក្នុងតំបន់នេះជាច្រើន​ជំនាន់មកហើយ។ របរចិញ្ចឹមជីវិតសំខាន់ជាងគេរបស់ជនជាតិខ្មែរកូឡា គឺការជីកយករ៉ែត្បូងដ៏មានតម្លៃ។   ខ្ញុំបានរៀបរាប់នៅក្នុងអត្ថបទពីមុនហើយថា ​ខេត្តប៉ៃលិនក៏មានរបាំក្ងោកមួយ ដែលគេហៅថា «របាំក្ងោកប៉ៃលិន»។ របាំនេះត្រូវបានគេនិយាយថានាំមកនូវភាពសប្បាយរីករាយនិងភាពចម្រុងចម្រើនដល់អ្នកស្រុកអ្នកភូមិ។ ហេតុដូច្នេះហើយ បានជាយើងឃើញនៅក្នុងភូមិស្រុកនាខេត្តប៉ៃលិន នាសម័យមុនសង្គ្រាមនិងរបបប្រល័យពូជសាសន៍ខ្មែរក្រហម របាំនេះត្រូវបានគេសម្តែងក្នុងពិធីបុណ្យចូលឆ្នាំ និងឱកាសផ្សេងៗទៅតាមតម្រូវការ។ ឧបករណ៍ «អូស៊ី»…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20000

#AMS #KhmerCivilization
ប្រាសាទដើមចន្ទន៍នៅសំបូរព្រៃគុក
-----------
Join AMS Khmer Civilization

ប្រាសាទដើមចន្ទន៍ ជាក្រុមប្រាសាទមួយដែលស្ថិតនៅក្នុងក្រុមប្រាសាទសំបូរ ឬក្រុម​ខាងជើង នៃតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីលេខ N15, N16-1, N16-2។ ប្រាសាទនេះ ស្ថិតនៅទិសខាងកើតប្រាសាទគុក​វិហារ (N17) និងស្ថិតនៅទិសឦសានតួប៉មកណ្តាល (N1)។ ឈ្មោះ “ដើមចន្ទន៍” នេះ គឺជាឈ្មោះថ្មីដែលអ្នកស្រុកហៅ ព្រោះប្រាសាទនេះសព្វថ្ងៃនៅក្បែរដើមចន្ទន៍។ ចំណែកឯឈ្មោះដើមរបស់ប្រាសាទវិញ យើងមិនដឹងមានឈ្មោះអ្វីឱ្យប្រាកដឡើយ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20066

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ២៥)
-----------
Join AMS Khmer Civilization

កាលមានន្ទ បានទឹកផឹកឆ្អែតឆ្អន់ហើយ អ្នកបំផាយសេះ ទៅភូមិរហាត់ទឹក ដោយបោលកាត់តាមវាលស្រែ ដ៏ធំល្វឹងល្វើយ។ អ្នកបានប្រាប់គេថា អ្នកធ្វើដំណើរទៅបាត់ដំបង ។ ប្រាប់យ៉ាងនេះ ដើម្បីបង្វែងដានទេ។ ដល់ចុងភូមិរហាត់ទឹកនេះ បុរសបំបោលសេះ តម្រង់ទៅផ្ទះមួយតូច ដែលសង់ដាច់ពីគេនៅកៀនព្រៃ។ បុរសម្នាក់ អាយុប្រមាណសែសិបឆ្នាំ កាន់ចន្លុះមួយ ចេញមក។ លុះឃើញស្គាល់ជាក់ថា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20058

#AMS #KhmerCivilization
អរិយធម៌បេនិន (Benin Civilization)
-----------
Join AMS Khmer Civilization

ផែនទីនៃអាណាចក្របេនិន (ប្រភព៖https://www.metmuseum.org) បេនិន(Benin) គឺជាឈ្មោះនៃអរិយធម៌ និងជាអាណាចក្រដ៏មានឥទ្ឋិពលមួយនៅក្នុងតំបន់អាហ្រ្វិចខាងលិច ហើយសព្វថ្ងៃ គឺជាប្រទេសនីហ្សេរីយ៉ា( Nigeria)។ ប្រវត្តិសាស្រ្តនៃអរិយធម៌នេះ គឺកើតឡើងចេញពីក្រុមជនជាតិមួយក្រុមដែលហៅថា អ៊ីដូ(Edo) ដែលរស់នៅខាងត្បូងនៃប្រទេសនីហ្សេរីយ៉ា(រូបលេខ១)​។ បេនិនបានក្លាយជាអាណាចក្រនៅស.វ.ទី១០នៃគ.ស. និងនៅស.វ.ទី១៥បានក្លាយជាអាណាចក្រដ៏មានអំណាចមួយនៅក្នុងតំបន់អាហ្វ្រិចខាងលិច ដោយ​ អូបា អ៊ីវៀ (Oba Ewuare)។ ចំពោះពាក្យ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20138

#AMS #KhmerCivilization