AMS Khmer Civilization
1.54K subscribers
4.27K photos
655 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19722

#AMS #KhmerCivilization
របាំក្បាច់បុរាណខ្មែរជាកញ្ចក់ឆ្លុះអត្តសញ្ញាណខ្មែរ
-----------
Join AMS Khmer Civilization

សម្រាប់ប្រជាជនខ្មែរ ដែលជាអ្នកស្រឡាញ់សិល្បៈ វប្បធម៌មិនត្រឹមតែ ប្រើប្រាស់នៅក្នុងពិធីនិងការកែកម្សាន្តប៉ុណ្ណោះទេ តែថែមទាំងជាការបកស្រាយ មនុស្សជាតិនិងអត្តសញ្ញាណវប្បធម៌ទៀតផង។ វប្បធម៌មានសារៈសំខាន់រហូតទៅ ជាគតិបង្កើតជាពាក្យនិងទិសស្លោកថា «វប្បធម៌ជាព្រលឹងរបស់ជាតិ» និង «វប្បធធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន»។ ប្រាសាទអង្គរវត្ត ជានិម្មិតរូបឆ្លុះបញ្ចាំងពីសម័យដ៏រុងរឿងនៅក្នុងប្រវត្តិសាស្ត្រខ្មែរ ដែលខ្មែររាប់សតវត្សមកហើយ យកមកធ្វើជានិម្មិតសញ្ញាតំណាងជាតិប្រកបដោយមោទនភាពខ្ពស់ ដូចដែលមាននៅលើទង់ជាតិកម្ពុជាគ្រប់ជំនាន់និងនិន្នាការនយោបាយ នាអតីតកាលនិងបច្ចុប្បន្នកាល។ ប្រជាជនខ្មែរ អភិរក្ស…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19772

#AMS #KhmerCivilization
ស្ថានីយផូស៊ីលសត្វសមុទ្រ ភ្នំត្រាវជូរ
-----------
Join AMS Khmer Civilization

ភ្នំត្រាវ​​ជា​ស្ថានីយ៍​ផូស៊ីល​សត្វសមុទ្របុរាណ​​មួយកន្លែង​ មាន​ទីតាំង​​ស្ថិតនៅស្រុក​សំពៅលូន​ ខេត្ត​បាត់ដំបង​។​ ​ ភ្នំ​នេះ​ស្ថិត​នៅ​ខាង​ជើង​ភ្នំ​ប្រាំពីរ​ប្រមាណ​១០​គីឡូ​ម៉ែត្រ តាមផ្លូវ៥៧B ដល់​ផ្សារត្រាវជូរ បត់​ស្តាំ​ចូល​ទៅកាន់​ភ្នំ​ត្រាវជួរ​ ដែល​ស្ថិត​នៅ​ក្បែរ​ឃុំ​ត្រាវជូរ​។​ ក្រុម​ការងារ​សិក្សា​ផូស៊ីល​នៃ​នាយកដ្ឋានតំបន់​បេតិ​ក​ភណ្ឌ អគ្គ​សហកមន៍​មូលដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន ​​បាន​ចុះ​ទៅ​សិក្សា​បឋម​កាល​ពី​ឆ្នាំ​២០២១(រូបលេខ១)។ ដោយបាន​សិក្សា​នៅ​ជ្រុង​មួយ​នៃ​ភ្នំ និង​សិក្សា​ក្នុង​រូង​ភ្នំមួយ​នៃ​ភ្នំ​នោះ​​ (រូប​លេខ២)។​ ភ្នំ​ត្រាវជូរ​​​ជា​​ភ្នំ​ថ្ម​កំបោរដែលស្ថិត​នៅ​ជួរ​ជាមួយ​ភ្នំ​ប្រាំពីរ តាមរយៈ​ផែនទី​ភូគព្ភសាស្ត្រនៃ​ព្រះ​រាជា​ណាចក្រកម្ពុជា​ ភ្នំ​នេះ​អាច​មាន​​​អាយុកាល​ក្នុង​ស័ក​ទី១​ Paleozoic…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19794

#AMS #KhmerCivilization
រឿង មហាចោរនៅទល់ដែន (ភាគ២៤)
-----------
Join AMS Khmer Civilization

លុះសរសេររួចហើយ ព្រះកម្ពុតហុចលិខិតឲ្យទៅនិលពេជ្រ ដែលគេតែងហៅមេកងនិលៗ ប៉ុណ្ណោះឯង។ ព្រះកម្ពុតបន្ថែមថា៖ ទៅចាប់អាមានន្ទឲ្យប្រុងប្រយ័ត្នបន្ដិច ព្រោះដូចឯងដឹងស្រាប់ហើយ វាក្លាហានណាស់។ខ្ញុំព្រះករុណាធ្វើតាមបន្ទូលទាន។តែនិលពេជ្រឯងក៏ជាជើងឯកមួយដែរ បានជាអញបញ្ជូនទៅនេះ។សូមព្រះតេជគុណទុកចិត្ដលើខ្ញុំបាទចុះទាន ។ ខ្ញុំបាទសូមរើសយកពលណា ដែលធ្លាប់មានថ្វីដៃបំផុតទៅជាមួយ។អើ ! រើសចុះតាមចិត្ដ ទាំងសេះ ទាំងមនុស្ស គ្រឿងប្រដាប់ ឲ្យគ្រប់គ្រាន់ណា។ព្រះបាទម្ចាស់។ និលពេជ្រ ក៏គំនាប់ព្រះកម្ពុត ហើយស្ទុះចេញទៅ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19820

#AMS #KhmerCivilization
សិលាចារឹករកឃើញថ្មី​នៅជើងភ្នំត្រប់
-----------
Join AMS Khmer Civilization

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នេះ អ្នកស្រុកបានរកឃើញសិលាចារឹកថ្មីមួយ​ នៅខាងលិចជើងភ្នំត្រប់ ស្ថិតនៅក្នុងឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលជាទីតាំង​ពុទ្ធ​សាសនាមហាយានដ៏ល្បីល្បាញមួយតាំងពីសម័យអង្គររហូតមក។ ប្រាសាទ​ភ្នំត្រប់ ជាប្រាសាទ​​សាង​ឡើងស.វ.ទី១០  ផ្ដែរស្ថិតក្នុងរចនាបថប្រែរូប នៅលើ​ជញ្ជាំងមានចម្លាក់​ ដូច​ប្រាសាទ​ក្រវាន់ផងដែរ។ ចម្លាក់ទាំងនោះ នៅក្ដីឬប៉មខាងជើង ជាចម្លាក់​វជ្របាណី នៅក្ដីឬប៉មកណ្ដាល​ ជាចម្លាក់ព្រះអវលោកិតេសូរព្រះហស្ដបួន​និង​ពោធិសត្វ​ប្រាជ្ញា​បារមី​តា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19834

#AMS #KhmerCivilization
អរិយធម៌ទីម៉ូរីត ​(Timurids civilization)
-----------
Join AMS Khmer Civilization

ទីម៉ូរីត គឺជាអរិយធម៌ និងជាអាណាចក្រដ៏ធំមួយ ដែលខ្លាំងក្លាបំផុតនៅក្នុងតំបន់អាស៊ីកណ្តាល។ អរិយធម៌មួយនេះគឺកើតចេញពីកុលសម្ព័ន្ឋមួយដែលហៅថា Turko-Mongol ស្ថិតនៅក្នុងតំបន់ Transoxiana។ សព្វថ្ងៃជាតំបន់ដែលស្ថិតនៅក្នុងបណ្តាប្រទេសដូចជា អ៊ូសបេគីស្ថាន តាជីគីស្ថាន កាហ្សាក់ស្ថានខាងត្បូង និងកៀហ្ស៊ីស៊ីស្ថានខាងត្បូង។ អរិយធម៌ទីម៉ូរីតនេះ បានក្លាយជាអាណាចក្រដ៏ធំ ដែលមានផ្ទៃដីគ្រប់គ្រងស្ទើតែទាំងស្រុងនៃអាស៊ីកណ្តាល និងគ្រប់គ្រងផ្នែកខ្លះនៃប្រទេសរូស៊ី និងឥណ្ឌាដែរ។ នៅអំឡុងដើមស.វ.ទី ១៤នៃគ.ស.…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19862

#AMS #KhmerCivilization
ប្រាសាទភ្នំដា
-----------
Join AMS Khmer Civilization

ប្រាសាទភ្នំដា មានទីតាំងស្ថិតនៅលើកំពូលតូចមួយឈ្មោះភ្នំដា ក្នុងភូមិព្រែកតាផូ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ហើយស្ថិតនៅភាគខាងត្បួងនៃប្រទេស និងមានចម្ងាយប្រមាណជា ១០០ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។  ភ្នំដា នេះជាមជ្ឈមណ្ឌលព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាដ៏សំខាន់មួយរបស់ហ្វូណន ហើយពាក្យ “ភ្នំដា” នេះទៀតសោតក៏ជាឈ្មោះសិល្បៈខ្មែរដំបូងផង។ នៅចុងស.វ.ទី១៩ និងដើមស.វ.ទី២០ អ្នកស្រាវជ្រាវជនជាតិបារាំងជាច្រើនបានមកសិក្សានៅតំបន់ប្រាសាទភ្នំដា ក្នុងនោះមានលោក Etienne…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19912

#AMS #KhmerCivilization
ក្រុមអ្នកស្រាវជ្រាវបានបង្ហាញអំពីទីក្រុងដែលចាស់ជាងគេបំផុតនៅលើពិភពលោក តាមរយៈទិន្នន័យនៃផ្នូរសព
-----------
Join AMS Khmer Civilization

ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយក្រុមបានបង្ហាញអំពីផ្នូរសពនៅក្នុងទីក្រុង Çatalhöyükដែលត្រូវបានគេចាត់ទុកថាជា “ទីក្រុងចំណាស់ជាងគេបំផុតនៅលើពិភពលោក”។ Çatalhöyük គឺជាទីក្រុងបុរាណមួយដែលស្ថិតនៅក្នុងចន្លោះយុគ ថ្មបំបែក និង​Chalcolithic (យុគទុងដែង)។ បច្ចុប្បន្ននេះទីក្រុង Çatalhöyük ស្ថិតនៅក្នុងទីក្រុង Konya ក្នុងប្រទេសទួគី​ ។ ទីតាំងនៃស្ថានីយនេះឃើញមានសំណល់សំណង់លំនៅដ្ឋានដែលកសាងរាប់ពាន់ឆ្នាំមកហើយ។ តាមរយៈការសិក្សាលើស្រទាប់ដីចាស់ជាងគេបានបង្ហាញថា ស្ថានីយនេះគឺមានអាយុកាល​ចាប់ពី ៧១០០ឆ្នាំ មុនគ.ស. ដែលស្ថិតនៅក្នុងយុគថ្មបំបែក។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19934

#AMS #KhmerCivilization