AMS Khmer Civilization
1.54K subscribers
4.27K photos
655 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ប្រាសាទឧទ្ទិសដល់ព្រះព្រហ្មនៅសំបូរព្រៃគុក
-----------
Join AMS Khmer Civilization

ប្រាសាទស្រង់ព្រះ (ឧទ្ទិសដល់ព្រះព្រហ្ម) នៅតំបន់សំបូរព្រៃគុក មុខខាងឦសាន ក្នុងទេវកថារឿងសសរភ្លើង ព្រះព្រហ្មនិងព្រះនារាយណ៍ បានឈ្លោះប្រកែកនិងប្រយុទ្ធគ្នាមិនចាញ់មិនឈ្នះលើបញ្ហាថាតើនរណាជាអាទិទេពធំជាងគេ? រំពេចនោះ មានសសរភ្លើងមួយផុសឡើង ហើយនៅចំកណ្តាលសសរមានព្រះភក្រ្តព្រះឥសូរ ដោយទ្រង់បានអះអាងថា “ទ្រង់គឺជាអាទិទេពធំជាងគេបង្អស់។ ពេលនោះ ព្រះព្រហ្ម និងព្រះនារាយណ៍ មិនជឿ ក៏កើតទៅជាការដាក់បន្ទរចំនួនបីយ៉ាងរវាងព្រះឥសូរ និងអាទិទេពទាំងពីរ។ ក្នុងការស្រាយបន្ទរទីមួយព្រះព្រហ្ម បានកុហកព្រះឥសូរនិងព្រះនារាយណ៍ថាទ្រង់បានទៅដល់កំពូលសសរភ្លើង។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19666

#AMS #KhmerCivilization
អ្នកបុរាណវិទូបានរកឃើញគ្រោងឆ្អឹងចំនួន១០ នៅឧទ្យាន Gloucestershire
-----------
Join AMS Khmer Civilization

ចក្រភពអង់គ្លេស៖ គ្រោងឆ្អឹងចំនួន១០ និងវត្ថុសិល្បៈផ្សេងៗដែលស្ថិតក្នុងសម័យកាលរ៉ូមាំងត្រូវបានរកឃើញនៅក្នុងឧទ្យាន និងនៅកីឡាដ្ឋានបាល់ទាត់មួយកន្លែង។ អ្នកបុរាណវិទូ​បានរកឃើញគ្រោងឆ្អឹង និងវត្ថុសិល្បៈទាំងនោះក្នុងអំឡុងពេលស្រាវជ្រាវនៅលើដីមួយកន្លែងក្បែរ នឹង​តំបន់​ M15 ក្នុងឧទ្យាន Gloucestershire។​ កាក់រ៉ូមាំង កុលាលភាជន៌ និងគ្រឿងអលង្ការមួយចំនួនក៏ត្រូវបានរកឃើញផងដែរ។ ការរកឃើញវត្ថុទាំងនោះ  គឺស្ថិតនៅក្នុងគម្រោងកំណាយមុន នៃការកសាងជាមជ្ឃមណ្ឌលកីឡាដ្ឋាន Forest Green Rovers។ គ្រោងឆ្អឹងដែលបានរកឃើញក្នុងស្ថានីយ៌ក្បែរ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19700

#AMS #KhmerCivilization
វិហារឈើវត្តវិហារគោក
-----------
Join AMS Khmer Civilization

វត្តវិហារគោកមាន​វិហារបុរាណសង់អំពីឈើ ស្ថិត​នៅ​ខាងត្បូងវត្ត​វិហារសសរ​១០០ ក្នុង​ឃុំសំបូរ ស្រុកសំបូរ ខេត្ត​ក្រចេះ ដែល​អ្នក​ស្រាវជ្រាវ​យល់​ថា​​វត្ត​នេះកសាង​នៅលើ​​​​អតីត​​​តំបន់​​​បូជ​​នីយ​ដ្ឋាន​​​​ប្រវត្តិ​សាស្រ្ត​សម្ភុបុរី ជារាជធានី​មុន​សម័យ​អង្គរ។ វិហារ​វត្ត​នេះ​​មាន​ទីតាំងស្ថិត​នៅប្រប​ដងទន្លេមេគង្គ សង់​​​​បែរ​ឆ្ពោះទៅ​ទិស​ខាង​កើត ក្នុង​លំនាំ​​​ជា​សិល្បៈ​ស្ថាបត្យ​កម្ម​វិហារ​ជហ្វា​បួន​ ដែល​មាន​ហោជាង​​​​សង​ខាង​​ឆ្លាក់​អំពីឈើ ​ប្រកប​ដោយ​ក្បាច់​រចនា​​​យ៉ាង​ល្អ​វិចិត្រ។​ ផ្អែក​តាម​អក្សរ​​ចារឹក​​លើ​ហោជាងខាងមុខ​ឱ្យ​ដឹងថា វិហារដែល​នៅ​គង់​វង្ស​​មក​ដល់​សព្វ​ថ្ងៃនេះ កសាង​ឡើង​​​ក្នុង​ឆ្នាំ​​ឆ្លូវ ពុទ្ធសករាជ​២៤៦៨ ពោលគឺ​កសាង​ឡើង​បាន​ជិត​១​សតវត្ស​​កន្លង​​មក​​ហើយ​ (ប្រហែល​​នៅ​​ក្នុង​រវាង​ឆ្នាំ​​១៩២៥)។ យោងតាម​ឯកសារ​លោក​ Etienne…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19728

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19722

#AMS #KhmerCivilization
របាំក្បាច់បុរាណខ្មែរជាកញ្ចក់ឆ្លុះអត្តសញ្ញាណខ្មែរ
-----------
Join AMS Khmer Civilization

សម្រាប់ប្រជាជនខ្មែរ ដែលជាអ្នកស្រឡាញ់សិល្បៈ វប្បធម៌មិនត្រឹមតែ ប្រើប្រាស់នៅក្នុងពិធីនិងការកែកម្សាន្តប៉ុណ្ណោះទេ តែថែមទាំងជាការបកស្រាយ មនុស្សជាតិនិងអត្តសញ្ញាណវប្បធម៌ទៀតផង។ វប្បធម៌មានសារៈសំខាន់រហូតទៅ ជាគតិបង្កើតជាពាក្យនិងទិសស្លោកថា «វប្បធម៌ជាព្រលឹងរបស់ជាតិ» និង «វប្បធធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន»។ ប្រាសាទអង្គរវត្ត ជានិម្មិតរូបឆ្លុះបញ្ចាំងពីសម័យដ៏រុងរឿងនៅក្នុងប្រវត្តិសាស្ត្រខ្មែរ ដែលខ្មែររាប់សតវត្សមកហើយ យកមកធ្វើជានិម្មិតសញ្ញាតំណាងជាតិប្រកបដោយមោទនភាពខ្ពស់ ដូចដែលមាននៅលើទង់ជាតិកម្ពុជាគ្រប់ជំនាន់និងនិន្នាការនយោបាយ នាអតីតកាលនិងបច្ចុប្បន្នកាល។ ប្រជាជនខ្មែរ អភិរក្ស…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19772

#AMS #KhmerCivilization
ស្ថានីយផូស៊ីលសត្វសមុទ្រ ភ្នំត្រាវជូរ
-----------
Join AMS Khmer Civilization

ភ្នំត្រាវ​​ជា​ស្ថានីយ៍​ផូស៊ីល​សត្វសមុទ្របុរាណ​​មួយកន្លែង​ មាន​ទីតាំង​​ស្ថិតនៅស្រុក​សំពៅលូន​ ខេត្ត​បាត់ដំបង​។​ ​ ភ្នំ​នេះ​ស្ថិត​នៅ​ខាង​ជើង​ភ្នំ​ប្រាំពីរ​ប្រមាណ​១០​គីឡូ​ម៉ែត្រ តាមផ្លូវ៥៧B ដល់​ផ្សារត្រាវជូរ បត់​ស្តាំ​ចូល​ទៅកាន់​ភ្នំ​ត្រាវជួរ​ ដែល​ស្ថិត​នៅ​ក្បែរ​ឃុំ​ត្រាវជូរ​។​ ក្រុម​ការងារ​សិក្សា​ផូស៊ីល​នៃ​នាយកដ្ឋានតំបន់​បេតិ​ក​ភណ្ឌ អគ្គ​សហកមន៍​មូលដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន ​​បាន​ចុះ​ទៅ​សិក្សា​បឋម​កាល​ពី​ឆ្នាំ​២០២១(រូបលេខ១)។ ដោយបាន​សិក្សា​នៅ​ជ្រុង​មួយ​នៃ​ភ្នំ និង​សិក្សា​ក្នុង​រូង​ភ្នំមួយ​នៃ​ភ្នំ​នោះ​​ (រូប​លេខ២)។​ ភ្នំ​ត្រាវជូរ​​​ជា​​ភ្នំ​ថ្ម​កំបោរដែលស្ថិត​នៅ​ជួរ​ជាមួយ​ភ្នំ​ប្រាំពីរ តាមរយៈ​ផែនទី​ភូគព្ភសាស្ត្រនៃ​ព្រះ​រាជា​ណាចក្រកម្ពុជា​ ភ្នំ​នេះ​អាច​មាន​​​អាយុកាល​ក្នុង​ស័ក​ទី១​ Paleozoic…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19794

#AMS #KhmerCivilization
រឿង មហាចោរនៅទល់ដែន (ភាគ២៤)
-----------
Join AMS Khmer Civilization

លុះសរសេររួចហើយ ព្រះកម្ពុតហុចលិខិតឲ្យទៅនិលពេជ្រ ដែលគេតែងហៅមេកងនិលៗ ប៉ុណ្ណោះឯង។ ព្រះកម្ពុតបន្ថែមថា៖ ទៅចាប់អាមានន្ទឲ្យប្រុងប្រយ័ត្នបន្ដិច ព្រោះដូចឯងដឹងស្រាប់ហើយ វាក្លាហានណាស់។ខ្ញុំព្រះករុណាធ្វើតាមបន្ទូលទាន។តែនិលពេជ្រឯងក៏ជាជើងឯកមួយដែរ បានជាអញបញ្ជូនទៅនេះ។សូមព្រះតេជគុណទុកចិត្ដលើខ្ញុំបាទចុះទាន ។ ខ្ញុំបាទសូមរើសយកពលណា ដែលធ្លាប់មានថ្វីដៃបំផុតទៅជាមួយ។អើ ! រើសចុះតាមចិត្ដ ទាំងសេះ ទាំងមនុស្ស គ្រឿងប្រដាប់ ឲ្យគ្រប់គ្រាន់ណា។ព្រះបាទម្ចាស់។ និលពេជ្រ ក៏គំនាប់ព្រះកម្ពុត ហើយស្ទុះចេញទៅ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19820

#AMS #KhmerCivilization
សិលាចារឹករកឃើញថ្មី​នៅជើងភ្នំត្រប់
-----------
Join AMS Khmer Civilization

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នេះ អ្នកស្រុកបានរកឃើញសិលាចារឹកថ្មីមួយ​ នៅខាងលិចជើងភ្នំត្រប់ ស្ថិតនៅក្នុងឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលជាទីតាំង​ពុទ្ធ​សាសនាមហាយានដ៏ល្បីល្បាញមួយតាំងពីសម័យអង្គររហូតមក។ ប្រាសាទ​ភ្នំត្រប់ ជាប្រាសាទ​​សាង​ឡើងស.វ.ទី១០  ផ្ដែរស្ថិតក្នុងរចនាបថប្រែរូប នៅលើ​ជញ្ជាំងមានចម្លាក់​ ដូច​ប្រាសាទ​ក្រវាន់ផងដែរ។ ចម្លាក់ទាំងនោះ នៅក្ដីឬប៉មខាងជើង ជាចម្លាក់​វជ្របាណី នៅក្ដីឬប៉មកណ្ដាល​ ជាចម្លាក់ព្រះអវលោកិតេសូរព្រះហស្ដបួន​និង​ពោធិសត្វ​ប្រាជ្ញា​បារមី​តា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19834

#AMS #KhmerCivilization
អរិយធម៌ទីម៉ូរីត ​(Timurids civilization)
-----------
Join AMS Khmer Civilization

ទីម៉ូរីត គឺជាអរិយធម៌ និងជាអាណាចក្រដ៏ធំមួយ ដែលខ្លាំងក្លាបំផុតនៅក្នុងតំបន់អាស៊ីកណ្តាល។ អរិយធម៌មួយនេះគឺកើតចេញពីកុលសម្ព័ន្ឋមួយដែលហៅថា Turko-Mongol ស្ថិតនៅក្នុងតំបន់ Transoxiana។ សព្វថ្ងៃជាតំបន់ដែលស្ថិតនៅក្នុងបណ្តាប្រទេសដូចជា អ៊ូសបេគីស្ថាន តាជីគីស្ថាន កាហ្សាក់ស្ថានខាងត្បូង និងកៀហ្ស៊ីស៊ីស្ថានខាងត្បូង។ អរិយធម៌ទីម៉ូរីតនេះ បានក្លាយជាអាណាចក្រដ៏ធំ ដែលមានផ្ទៃដីគ្រប់គ្រងស្ទើតែទាំងស្រុងនៃអាស៊ីកណ្តាល និងគ្រប់គ្រងផ្នែកខ្លះនៃប្រទេសរូស៊ី និងឥណ្ឌាដែរ។ នៅអំឡុងដើមស.វ.ទី ១៤នៃគ.ស.…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19862

#AMS #KhmerCivilization