AMS Khmer Civilization
1.54K subscribers
4.26K photos
655 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ពិភេក៖ យុត្តិកម្មនៃឥរិយាបថសីលធម៌ក្នុងរឿងរាមកេរ្តិ៍
-----------
Join AMS Khmer Civilization

មានប្រភពនិងការបកស្រាយជាច្រើន អំពីរាមកេរ្តិ៍ដ៏វែងនេះ រួមទាំងសាច់រឿងឥណ្ឌាដើម ការបកប្រែ លំនាំតាម និងការកែច្នៃនៃសាច់រឿង ជាពិសេសនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ឥណ្ឌាភាវូបនីយកម្ម។​ អត្ថបទនេះ នឹងបង្ហាញត្រួសៗទៅលើតួអង្គពិភេកនិងគ្រួសាររបស់គាត់ ជាពិសេស នាង បុញ្ញកាយ (បញ្ជកាយ)។ ពិភេក ជាភាសាសំស្ក្រឹត «ពិភសណ» ​(Wibhisana) និងជាយក្សពណ៌បៃតង គ្រូទាយ ប្អូនប្រុសនិងទីប្រឹក្សារបស់ក្រុងរាពណ៍…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19242

#AMS #KhmerCivilization
ការសង្កេតទូទៅលើរឿងព្រេង«នាងកែវប្រាំពីរពណ៌»
-----------
Join AMS Khmer Civilization

នៅស្រុកខ្មែរមានរឿងព្រេងជាច្រើនដែលមានភ្ចាប់នឹងទីតាំងភូមិសាស្ត្រ។ យើងពុំអា​ចដឹងដែរថារឿងទាំងនោះកើតឡើងពីពេលណាឱ្យប្រាកដ ឬរឿងនោះជារឿងពិតយ៉ាងណានោះទេ ត្បិតជួនកាលរឿងទាំងនោះមានលាយសាច់រឿងដែលជាអព្ភូតហេតុពិសេសលើសភាពជាមនុស្សអាចធ្វើបាន។ នៅខេត្តសៀមរាប យើងអាចរកមនុស្សចាស់ៗដែលចេះរឿងនិទានតៗគ្នាបានយ៉ាងងាយ ដែលពួកគាត់អាចពណ៌នាយ៉ាងរត់មាត់ផងនោះគឺ រឿងនាងកែវប្រាំពីរពណ៌ ដែលសាច់រឿងនេះមានភ្ជាប់នឹងភូមិសាស្ត្រជាក់ស្តែងចាប់ពីបារាយណ៍ទឹកថ្លារហូតដល់ទន្លេសាប។ ទោះជារឿងនេះមានព្រឹត្តិការណ៍ជាប់នឹងបារាយ​ណ៍​មកខាងត្បូងជាប់នឹងទន្លេសាបក៏មែនពិត តែអ្នករស់នៅឆ្ងាយពីបារាយណ៍គួរសមដែរនោះក៏គង់តែស្គាល់រឿងដ៏ល្បីល្បាញនេះ។ សាច់រឿងនេះមានបរិយាយលំអិតក្នុងនិក្ខេបបទរបស់លោក សូ ឆេង និង ឡាំ សុភ័ក្ត្រ។ ក្រោយមកមានការសិក្សាបន្ថែមពីលោក សាង សំណាង…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19274

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ២៣)
-----------
Join AMS Khmer Civilization

ល្ងាចថ្ងៃ ដែលមានការវិវាទ រវាងមានន្ទ និង កាមានេះ ព្រះកម្ពុតជាបិតា ពុំបានទៅណាទេ។ នៅក្នុងដំណាក់ គេឮសូរ តូរ្យតន្រ្ដីរងំ។ យូរៗ ចម្រៀងកញ្ញាម្នាក់ លាន់ឮឡើងគ្រលួច រួចគឺសូរមាត់អ្នកសើចហ៊ោកញ្ជ្រៀវ សប្បាយ។ ព្រះកម្ពុត លង់ក្នុងសេចក្ដីសប្បាយ នេះឯង។ អង្គុយលើកៅអីដាំត្បូង ទ្រង់សំលៀកបំពាក់មួយ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19310

#AMS #KhmerCivilization
ពាក្យហៅសាច់ញាតិ ក្នុងសិលាចារឹកខ្មែរ (ភាគ៣)
-----------
Join AMS Khmer Civilization

នៅក្នុងអត្ថបទភាគ១និងភាគ២ មាន​បង្ហាញអំពីពាក្យហៅញាតិជា ជីដូនជីតា ឪពុកម្ដាយ​​ បងប្អូន កូនចៅ តាម​រយៈសិលាចារឹករួចមកហើយ១។ នៅក្នុងអត្ថបទភាគ​៣​​នេះ យើង​នឹងបង្ហាញពាក្យហៅញាតិ​ក្នុងសិលាចារឹក​បុរាណ​ជាបន្ដទៅទៀត។ ទួត៖ ពាក្យនេះ យើងពុំទាន់ប្រទះឃើញនៅក្នុងសិលាចារឹកសម័យកណ្ដាលនៅឡើយទេ។ នៅសម័យអង្គរ មានសំណេរជា *ទ្វត៑ និង *ទ្វាត៑ ចំណែកនៅអន្តរកាលរវាងចុងសម័យមុន​អង្គរនិង​ដើមសម័យអង្គរ មានសំណេរជា ទ្វោត៑។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19320

#AMS #KhmerCivilization
អរិយធម៌ឌីលម៉ុន
-----------
Join AMS Khmer Civilization

ឌីលម៉ុនគឺជាឈ្មោះដែលសំដៅលើអរិយធម៌បុរាណមួយ ដែលស្ថិតនៅខាងជើងនៃប្រទេសបារ៉ែន (Bahrain)។ អរិយធម៌នេះមានរាជធានីសំខាន់មួយឈ្មោះ ថា Qal’at al-Bahrain។  តាមរយៈវត្ថុសិល្បៈដែលបានរកឃើញនៅតំបន់នោះ បានបង្ហាញឱ្យឃើញពីតឹកតាងនៃការតាំងទីរស់នៅរបស់មនុស្សតាំងពី២៣០០ឆ្នាំ​មុនគ.ស.មកម្ល៉េះ។    ផែនទីនៃអរិយធម៌ឌីលម៉ុន និងទីក្រុង Qal’at al-Bahrain ឌីលម៉ុនគឺជាអរិយធម៌ដែលសំខាន់មួយនៅក្នុងឧបទ្វីបអារ៉ាប់។ Qal’at al-Bahrain ត្រូវបានអ្នកស្រាវជ្រាងដឹងថាជាទីក្រុង និងជាបេះដូងនៃអរិយធម៌ឌីលម៉ុន (Ancient…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19346

#AMS #KhmerCivilization
សិល្បៈខ្មែរសម័យអង្គរ «រចនាបថគូលែន»
-----------
Join AMS Khmer Civilization

រាជធានីមហេន្ទ្របវ៌តនៅលើភ្នំគូលែន មានក្រុមប្រាសាទភាគច្រើនមានតួប៉មធ្វើពីឥដ្ឋ ស៊ុមទ្វារ សរសេរពេជ្រ ផ្តែរ សរសរផ្អោបធ្វើពីថ្មភក់។ ម្យ៉ាងវិញទៀតស្នាដៃសិល្បៈរចនាបថ  គូលែន បានបង្ហាញការអភិវឌ្ឍន៍នូវរចនាបថ និងស្ថាបត្យកម្មប្លែកមួយក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ នៅចុងស.វទី៨ដើមស.វទី៩គ.ស ចម្លាក់នៅលើជញ្ជាំង ហៅជាង ផ្តែរ និងបដិមាចម្លាក់ទោលរីកចម្រើនទៅជារចនាបថគូលែនថ្មី និងប្លែកពីររចនាបថមុនៗ។ ចម្លាក់ក្បាច់ទាំងនេះបង្ហាញពីការផ្លាស់ប្តូរពីរចនាបថមុនអង្គរ ទៅជារចនាបថអង្គរ។ អ្នកស្រាវជ្រាវមួយចំនួនសន្និដ្ឋានថាសិល្បៈគូលែន ទាំងក្បាច់លម្អ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19402

#AMS #KhmerCivilization
អ្នកបុរាណវិទូបានរកឃើញទីក្រុងអេហ្ស៊ីបបុរាណមួយកន្លែងដែលមានអាយុកាល៣០០០ឆ្នាំ
-----------
Join AMS Khmer Civilization

អេហ្ស៊ីប៖ ទីក្រុងអេហ្ស៊ីបបុរាណមួយកន្លែងត្រូវបានរកឃើញដោយអ្នកបុរាណវិទូមួយក្រុមដែលដឹកនាំដោយលោក Zahi Hawass ។ ទីក្រុងនេះមានទីតាំងស្ថិតនៅក្បែរនឹង Luxor និងមានចម្ងាយពីរាជធានី Cairoប្រមាណ480គីឡូម៉ែត្រ ។ លោក Betsy Brian ដែលជាសាស្រ្តចារ្យផ្នែកអេហ្ស៊ីបបុរាណនៃសកលវិទ្យាល័យ Johns Hopkins University   បានហៅការរកឃើញនេះថា ​ជាភស្ថុតាងដ៏សំខាន់ក្នុងវិស័យបុរាណវិទ្យា ចាប់តាំងពីឆ្នាំ ១៩២២មកម្ល៉េះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19424

#AMS #KhmerCivilization
ទំនៀមទាញព្រ័ត្រថ្វាយអ្នកតាដើមសំរោង
-----------
Join AMS Khmer Civilization

អ្នកតាដើមសំរោង មាន​ខ្ទមមួយ​ស្ថិត​នៅក្បែរព្រំប្រទល់ភូមិត្របែកពក និងភូមិ​ព្រែក​​ឫស្សី ប្រប​នឹង​​​ដៃ​ទន្លេតូច​មួយ ក្នុងឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។ រៀងរាល់ឆ្នាំ អ្នកស្រុក​តែង​ប្រារព្ធបុណ្យភូមិបីថ្ងៃ និងលេង​ទាញព្រ័ត្រ​ក្នុង​ន័យ​​ជា “​កិច្ចថ្វាយអ្នកតា​ដើម​សំរោង” ពុំ​ដែល​ខកខាន។ តាម​ទំនៀមរបស់​អ្នកស្រុក ពិធី​បុណ្យ​នេះតែងធ្វើក្រោយ​ថ្ងៃ​ចូល​ឆ្នាំរួច​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ ហើយ​វត្ថុ​យក​មកធ្វើព្រ័ត្រ​ទាញ​​ថ្វាយអ្នកតាគឺ “ផ្តៅ”។ ក្នុង​ថ្ងៃ​ចុង​ក្រោយ អ្វី​ដែល​​គួរឱ្យ​ពិចារណា​ គឺ​ការ​ប្រឹង​ទាញ​ “ផ្តាច់ព្រ័ត្រ”…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19452

#AMS #KhmerCivilization
នាទីនិទានកំសាន្ត៖ រឿងកូនមហាសេដ្ឋីឈ្លោះដណ្ដើមមរតកគ្នា
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19486

#AMS #KhmerCivilization