AMS Khmer Civilization
1.54K subscribers
4.26K photos
655 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19172

#AMS #KhmerCivilization
ប្រាសាទភូមិប្រាសាទ
-----------
Join AMS Khmer Civilization

ប្រាសាទភូមិប្រាសាទ មានទីតាំងស្ថិតនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ២៨គ.ម. ខាងត្បូងទីរួមខេត្តកំពង់ធំ។ ការដែលហៅថា “ភូមិប្រាសាទ” មកដូច្នេះ ទំនងមកពីអ្នកស្រុកភ្លេច ឬមិនដឹងថាឈ្មោះដើមប្រាសាទនេះថាដូចម្តេច ក៏ហៅថា “ប្រាសាទ” តែម្តងទៅ។ កន្លងមកប្រាសាទនេះ មានអ្នកស្រាវជ្រាវជាតិនិងអន្តរជាតិធ្លាប់សិក្សាច្រើនណាស់ ហើយការសិក្សាលម្អិតជាងគេនោះ គឺការសិក្សារបស់លោក…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19134

#AMS #KhmerCivilization
ការកំណាយនៅសកលវិទ្យាល័យ​ Oxford បានរកឃើញទីតាំងនៃផ្នូរ​កប់​សព​បុរេប្រវត្តិ
-----------
Join AMS Khmer Civilization

ចក្រភពអង់គ្លេស៖ ៖ អ្នកបុរាណវិទូបានជឿថាពួកគេបានរកឃើញនូវភស្តុតាងនៃផ្នូរសពសម័យបុរេប្រវត្តិដែលមានអាយុកាល៤០០០ឆ្នាំ  ក្នុងអំឡុងពេលដែលសាងសង់កន្លែងស្នាក់នៅថ្មីសម្រាប់និស្សិតក្នុង Brasenose College’s Frewin នៅក្នុងសកលវិទ្យាល័យOxford។ ចំពោះកន្លែងដែលបានរកឃើញនេះគឺនៅទីតាំងដែលធ្លាប់បានបង្ហាញថា មហាវិទ្យាល័យ St Mary ត្រូវបានកសាងនៅសតវត្សទី ១៥នៃគ.ស.។ ភស្តុតាងចុងក្រោយដែលបានរកឃើញអំពីផ្នូរកប់សពនោះ គឺរួមបញ្ចូលទាំងបំណែកលលាក្បាល,ផ្នែកខ្លះនៃឆ្អឹងថ្គាម និងប្រភេទព្រួញក្នុងសម័យយុគសំរិទ្ឋដោយកប់ជាមួយនឹងផ្នូរសព។ ទីតាំងដែលបានរកឃើញផ្នូរអំឡុងពេលកសាងកន្លែងស្នាក់នៅថ្មី របស់និស្សិតនៃសកលវិទ្យាល័យOxford  (ប្រភពរូប៖BBC)…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19156

#AMS #KhmerCivilization
វិហារវត្តទឹកជ្រៅ៖ សំណង់ពុទ្ធសាសនា​ចុងសម័យ​អាណានិគម
-----------
Join AMS Khmer Civilization

  វត្តទឹកជ្រៅ មានឈ្មោះ​មួយទៀត​ថាវត្តសិរីពោធិវង្ស ស្ថិត​ក្នុង​ឃុំ​ទឹកជ្រៅ ស្រុក​ដំបែ ខេត្ត​ត្បូងឃ្មុំ​។ គិត​មក​ដល់បច្ចុប្បន្ន វិហារវត្តនេះ​កសាងបាន​​ជាង​៧០ឆ្នាំហើយ ពោល​​​​គឺ​ចាប់​ផ្តើម​សាងសង់​មុន​វិហារ​​វត្ត​ចុង​ជាច ដែល​ស្ថិត​​នៅក្នុងភូមិសាស្រ្ត​​ជាមួយ​​គ្នា​នោះ​​​​​ដែរ​​។ សំណង់ និង​គំនូរ​​វិហារ​វត្តទឹកជ្រៅ ជាភស្តុតាង​នៃ​ស្ថាបត្យកម្ម​ និង​សិល្បៈ​​ពុទ្ធ​សាសនា​​​​​ខ្មែរ​ចុងសម័យ​អាណា​និគម​បារាំង និង​ដើម​សម័យ​ឯករាជ្យ។ តាម​រយៈ​សំណង់ គំនូរ និង​សំណេរ​​ខ្លះៗ​​បាន​ឱ្យ​ដឹងថា វិហារ​នេះសាងសង់ឡើង​ដោយ​កម្លាំង​សទ្ធា​ពុទ្ធបរិស័ទ​ចំណុះ​​ជើងវត្តផ្ទាល់​។ ទន្ទឹមនឹង​នេះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19190

#AMS #KhmerCivilization
ពិភេក៖ យុត្តិកម្មនៃឥរិយាបថសីលធម៌ក្នុងរឿងរាមកេរ្តិ៍
-----------
Join AMS Khmer Civilization

មានប្រភពនិងការបកស្រាយជាច្រើន អំពីរាមកេរ្តិ៍ដ៏វែងនេះ រួមទាំងសាច់រឿងឥណ្ឌាដើម ការបកប្រែ លំនាំតាម និងការកែច្នៃនៃសាច់រឿង ជាពិសេសនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ឥណ្ឌាភាវូបនីយកម្ម។​ អត្ថបទនេះ នឹងបង្ហាញត្រួសៗទៅលើតួអង្គពិភេកនិងគ្រួសាររបស់គាត់ ជាពិសេស នាង បុញ្ញកាយ (បញ្ជកាយ)។ ពិភេក ជាភាសាសំស្ក្រឹត «ពិភសណ» ​(Wibhisana) និងជាយក្សពណ៌បៃតង គ្រូទាយ ប្អូនប្រុសនិងទីប្រឹក្សារបស់ក្រុងរាពណ៍…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19242

#AMS #KhmerCivilization
ការសង្កេតទូទៅលើរឿងព្រេង«នាងកែវប្រាំពីរពណ៌»
-----------
Join AMS Khmer Civilization

នៅស្រុកខ្មែរមានរឿងព្រេងជាច្រើនដែលមានភ្ចាប់នឹងទីតាំងភូមិសាស្ត្រ។ យើងពុំអា​ចដឹងដែរថារឿងទាំងនោះកើតឡើងពីពេលណាឱ្យប្រាកដ ឬរឿងនោះជារឿងពិតយ៉ាងណានោះទេ ត្បិតជួនកាលរឿងទាំងនោះមានលាយសាច់រឿងដែលជាអព្ភូតហេតុពិសេសលើសភាពជាមនុស្សអាចធ្វើបាន។ នៅខេត្តសៀមរាប យើងអាចរកមនុស្សចាស់ៗដែលចេះរឿងនិទានតៗគ្នាបានយ៉ាងងាយ ដែលពួកគាត់អាចពណ៌នាយ៉ាងរត់មាត់ផងនោះគឺ រឿងនាងកែវប្រាំពីរពណ៌ ដែលសាច់រឿងនេះមានភ្ជាប់នឹងភូមិសាស្ត្រជាក់ស្តែងចាប់ពីបារាយណ៍ទឹកថ្លារហូតដល់ទន្លេសាប។ ទោះជារឿងនេះមានព្រឹត្តិការណ៍ជាប់នឹងបារាយ​ណ៍​មកខាងត្បូងជាប់នឹងទន្លេសាបក៏មែនពិត តែអ្នករស់នៅឆ្ងាយពីបារាយណ៍គួរសមដែរនោះក៏គង់តែស្គាល់រឿងដ៏ល្បីល្បាញនេះ។ សាច់រឿងនេះមានបរិយាយលំអិតក្នុងនិក្ខេបបទរបស់លោក សូ ឆេង និង ឡាំ សុភ័ក្ត្រ។ ក្រោយមកមានការសិក្សាបន្ថែមពីលោក សាង សំណាង…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19274

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ២៣)
-----------
Join AMS Khmer Civilization

ល្ងាចថ្ងៃ ដែលមានការវិវាទ រវាងមានន្ទ និង កាមានេះ ព្រះកម្ពុតជាបិតា ពុំបានទៅណាទេ។ នៅក្នុងដំណាក់ គេឮសូរ តូរ្យតន្រ្ដីរងំ។ យូរៗ ចម្រៀងកញ្ញាម្នាក់ លាន់ឮឡើងគ្រលួច រួចគឺសូរមាត់អ្នកសើចហ៊ោកញ្ជ្រៀវ សប្បាយ។ ព្រះកម្ពុត លង់ក្នុងសេចក្ដីសប្បាយ នេះឯង។ អង្គុយលើកៅអីដាំត្បូង ទ្រង់សំលៀកបំពាក់មួយ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19310

#AMS #KhmerCivilization
ពាក្យហៅសាច់ញាតិ ក្នុងសិលាចារឹកខ្មែរ (ភាគ៣)
-----------
Join AMS Khmer Civilization

នៅក្នុងអត្ថបទភាគ១និងភាគ២ មាន​បង្ហាញអំពីពាក្យហៅញាតិជា ជីដូនជីតា ឪពុកម្ដាយ​​ បងប្អូន កូនចៅ តាម​រយៈសិលាចារឹករួចមកហើយ១។ នៅក្នុងអត្ថបទភាគ​៣​​នេះ យើង​នឹងបង្ហាញពាក្យហៅញាតិ​ក្នុងសិលាចារឹក​បុរាណ​ជាបន្ដទៅទៀត។ ទួត៖ ពាក្យនេះ យើងពុំទាន់ប្រទះឃើញនៅក្នុងសិលាចារឹកសម័យកណ្ដាលនៅឡើយទេ។ នៅសម័យអង្គរ មានសំណេរជា *ទ្វត៑ និង *ទ្វាត៑ ចំណែកនៅអន្តរកាលរវាងចុងសម័យមុន​អង្គរនិង​ដើមសម័យអង្គរ មានសំណេរជា ទ្វោត៑។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19320

#AMS #KhmerCivilization
អរិយធម៌ឌីលម៉ុន
-----------
Join AMS Khmer Civilization

ឌីលម៉ុនគឺជាឈ្មោះដែលសំដៅលើអរិយធម៌បុរាណមួយ ដែលស្ថិតនៅខាងជើងនៃប្រទេសបារ៉ែន (Bahrain)។ អរិយធម៌នេះមានរាជធានីសំខាន់មួយឈ្មោះ ថា Qal’at al-Bahrain។  តាមរយៈវត្ថុសិល្បៈដែលបានរកឃើញនៅតំបន់នោះ បានបង្ហាញឱ្យឃើញពីតឹកតាងនៃការតាំងទីរស់នៅរបស់មនុស្សតាំងពី២៣០០ឆ្នាំ​មុនគ.ស.មកម្ល៉េះ។    ផែនទីនៃអរិយធម៌ឌីលម៉ុន និងទីក្រុង Qal’at al-Bahrain ឌីលម៉ុនគឺជាអរិយធម៌ដែលសំខាន់មួយនៅក្នុងឧបទ្វីបអារ៉ាប់។ Qal’at al-Bahrain ត្រូវបានអ្នកស្រាវជ្រាងដឹងថាជាទីក្រុង និងជាបេះដូងនៃអរិយធម៌ឌីលម៉ុន (Ancient…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19346

#AMS #KhmerCivilization