AMS Khmer Civilization
1.54K subscribers
4.26K photos
649 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ចម្លាក់នាគរាជខ្មែរនៅស.វ.ទី៧-៨
-----------
Join AMS Khmer Civilization

រូបនាគរាជក្នុងទម្រង់ជាទ្វារបាលនៃសិល្បៈឥណ្ឌាបុរាណ ស.វ.ទី៩ (តាំងនៅសារមន្ទីរ V & A, London) នាគរាជ (Nãgarãja) ឬស្តេចនាគ នៅក្នុងអត្ថបទនេះសំដៅលើចម្លាក់នៅតាមប្រាសាទខ្មែរ​នៅស.វ.ទី៧-៨ មានរាងកាយក្នុងទម្រង់ដូចមនុស្ស និងប្រក់នាគនៅខាងលើព្រះសិរ។ ក្នុងទេវកថាព្រហ្មញ្ញសាសនា នាគរាជត្រូវជាកូនរបស់ឥសីកស្យាប និងនាងកាទ្រុ ដែលមានបងប្អូនចំនួន ១០០០នាក់។ ក្នុងនោះ មាននាគរាជចំនួនបីសំខាន់ៗដែលគេស្គាល់ច្រើនជាងនៅក្នុងទេវកថាមាន…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=18953

#AMS #KhmerCivilization
ស្គរដីគឺជាឧបករណ៌មួយដែលសំខាន់ក្នុងសិល្បៈសម័យបុរេប្រវត្តិ
-----------
Join AMS Khmer Civilization

ចក្រភពអង់គ្លេស៖ សារមន្ទីរជាតិនៃចក្រភពអង់គ្លេសបានផ្សាយថា​ «ការរកឃើញនូវស្គរដីដែលជាឧបករណ៌ដ៏សំខាន់មួយនៅសម័យបុរេប្រវត្តិមានអាយុកាលប្រមាណ៥០០០ឆ្នាំ​ នៅក្នុងទឹកដីនៃចក្រភពអង់គ្លេស»។ Burton Agnes drum គឺជាប្រភេទស្គរម្យ៉ាងដែលបានរកឃើញនៅខាងកើតនៃ តំបន់ Yorkshire ហើយវាក៏ស្រដៀងទៅនឹងការរកឃើញនូវស្គរ Folkton drums នៅខាងជើងនៃ តំបន់ Yorkshie ក្នុងឆ្នាំ ១៨៨៩ដែរ ។ អ្នកជំនាញនៃសារមន្ទីរជាតិចក្រភពអង់គ្លេស…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=18969

#AMS #KhmerCivilization
“បុណ្យប្លុងក្រឡាន” ទំនៀម​អ្នកស្រុកតំបន់អង្គរ
-----------
Join AMS Khmer Civilization

នៅក្នុង​​បរិបទ​សង្គមវប្បធម៌​ខ្មែរ អ្នកស្រាវជ្រាវយល់​ឃើញថា ពិធីដែល​មាន​ន័យ​​ខ្លឹមសារ​​​អំណរ​សាទរ​​ផលដំណាំដាំ​ដុះ​​ស្រូវ​​អង្ករ​​​រួមមាន​ដូចជា សំពះ​ព្រះ​​ខែ​​​និង​អក​អំបុក ដារលាន ពូនភ្នំ​​​​ស្រូវ ដុត​ភ្នំស្រូវ ហៅព្រលឹងស្រូវ ទានភ្លើង សយ​វេរ និង​ប្លុង​ក្រឡាន​ជាដើម។ ពិធីខ្លះ​ក្នុង​​បណ្តាពិធីខាងលើ គេ​សង្កេត​ឃើញប្រតិបត្តិ​​​​ជា​ទំនៀមប្រចាំ​ភូមិ​ស្រុក​​​​​​​មួយ​ចំនួន​​រហូតដល់សព្វថ្ងៃ​​​។ បើនិយាយចំពោះ​ “​ប្លុង​ក្រឡាន” គេដឹងថា​អ្នក​ស្រុក​​រស់​នៅ​តំបន់​​​​​​​អង្គរ​ តែងមូលមាត់គ្នាប្រារព្ធ​​​ធ្វើជា​​បុណ្យ​សំខាន់​មួយ នា​ចុង​រដូវ​ច្រូត​​កាត់​ប្រមូល​​ផល​ស្រូវ។ តាម​ទំនៀម បុណ្យ​ប្លុង​ក្រឡាននៅតំបន់អង្គរ​តែង​ប្រារព្ធ​​ក្នុង​ខែបុស្ស…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=18980

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19003

#AMS #KhmerCivilization
រឡែត
-----------
Join AMS Khmer Civilization

រឡែត គឺជាឧបករណ៍ភ្លេងទោលមួយប្រភេទរបស់ជនជាតិដើម ព្នង រអូង ចារាយ ព្រៅ។ ឧបករណ៍ភ្លេងនេះមានទំនាក់ទំនងជិតស្និទ្ធជាមួយជនជាតិដើមភាគតិចទាំងនេះ រាប់សិបជំនាន់មកហើយ។ ឧបករណ៍ភ្លេងនេះ បង្គំអំពីផ្លែឃ្លោក បំពង់ឫស្សីពកវែងដែលមានរាងដូចខ្លុយមានរន្ធ៣ និងបំពង់ឫស្សីរាងតូចខ្លីមួយដើមទៀតដោតពីលើឃ្លោក។ គ្រឿងបង្គំដើម្បីផលិតឧបករណ៍នេះ គេអាចរកបានយ៉ាងងាយស្រួលនៅក្នុងសហគមន៍របស់គេរស់នៅ ហើយចាស់ៗជនជាតិព្នងមានជំនាញផលិតឧបករណ៍នេះយ៉ាងស្ទាត់ជំនាញ។ ចំពោះរបៀបនៃការផលិតរឡែក គឺគេយកឃ្លោកទុំល្អស្ងួតចោះគូទ ហើយបិទឱ្យជិតរាបស្មើ បន្ទាប់មកយកបំពង់ឫស្សីវែងដែលមានរាងដូចខ្លុយមានរន្ធ៣ចោះទម្លុះឃ្លោកពាក់កណ្តាល រួចយកជ័រម្រោមមកបិទឱ្យជិតកុំឱ្យចេញខ្យល់…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19028

#AMS #KhmerCivilization
ស្ថានីយផូស៊ីល​សត្វសមុទ្រ​ភ្នំ​ទាក់​ទ្រាំង​ ខេត្ត​បាត់​ដំបង​
-----------
Join AMS Khmer Civilization

ភ្នំ​ទាក់​ទ្រាំង​ មាន​ទីតាំងភូមិសាស្រ្តស្ថិតនៅឃុំ​ត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ភ្នំ​នេះ​គេហៅ​ខ្លះ​ថា​ភ្នំ​ល្អាង​ស្ពាន​ ដែល​ជា​ស្ថានីយ​បុរេ​ប្រវត្តិ​សាស្ត្រ​ដ៏​ចំណាស់​មួយ​នៃ​ប្រទេស​ ​កម្ពុជា​ ដែល​ត្រូវ​បាន​សិក្សា​តាំង​ពី​សម័យ​បារាំង និង​បាន​បន្ត​សិក្សា​ដោយ​អ្នក​បុរាណ​វិទ្យា​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន​ផង​ដែរ​។​ ភ្នំ​ទាក់​ទ្រាំង​ត្រូវបាន​រាជរដ្ឋា​ភិបាល​ដាក់​ជាតំបន់​បេតិ​កភណ្ឌ​ធម្មជាតិ ដោយអនុក្រឹត្យលេខ​ ០៦៧ អនក្រ.បក ចុះ​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ដែល​មាន​ ៧៩,៨២ហិចតា។​ ក្រុមការងារ​សិក្សា​ផូស៊ីល​នៃ​នាយក​ដ្ឋាន​តំបន់​បេតិ​កភណ្ឌ​ នៃ​អគ្គ​នាយកដ្ឋាន​សហគមន៍​មូល​ដ្ឋាន…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19050

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន(ភាគ២២)
-----------
Join AMS Khmer Civilization

ម៉ែ ! ចាំផ្ទះណា ខ្ញុំទៅរកបងមានន្ទមួយភ្លែត ។ សុំកុំឲ្យម៉ែ ទៅណាចោលផ្ទះឲ្យសោះ។ ថាហើយ នាងទេវីឱបបុត្រីជាប់នឹងដើមទ្រូង ថើបកូនបណ្ដើរ រត់ទៅមុខបណ្ដើរ។ នាងតម្រង់ទៅ គេហដ្ឋានព្រះកម្ពុត ទាំងកណ្ដាលរាត្រី។ ធីតាលែងនឹកខ្លាច លែងនឹកនាអ្វីទៀតហើយ។ នាងរីករាយក្រៃពេក ស្រីឆោមឆ្លងកាត់ផ្នូរខ្មោច តែនាងឥតដឹងខ្លួនសោះ។ ញើសនាងហូររហាម តែនាងឥតគិត…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19043

#AMS #KhmerCivilization
សិលាចារឹករកឃើញថ្មី នៅភូមិរំចេក ឃុំត្នោត
-----------
Join AMS Khmer Civilization

ការសិក្សាសិលាចារឹកខ្មែរ​ មានប្រវត្តិចាប់ផ្ដើម​តាំង​ពីចុងស.វ.ទី១៩ និងមានសន្ទុះ​ចាប់​តាំងពីដើមស.វ.ទី២០មក។ ចំនួនសិលាចារឹក​​ក៏បានរកឃើញជាបន្ដបន្ទាប់ ទាំង​សិលា​ចារឹក​ដែលចារនៅតាមប្រាសាទ​ ថ្មភ្នំ សសរស្ដម្ភ ថ្មសន្លឹករាងជាសីមាជាដើម​ ដែល​ខ្លះ​បាន​កប់នៅក្នុងដី ដែលជាអតីតទីតាំងបុរាណដ្ឋាន។ មកទល់បច្ចុប្បន្ននេះ សិលាចារឹក​ខ្មែរ​​ដែល​បាន​ចុះ​ក្នុងបញ្ជីសារពើភណ្ឌ​សិលាចារឹក របស់សាលាបារាំងចុងបូព៌ាប្រទេស​មាន​​រហូត​ដល់​ K.១៥៧០ ដែលចំនួននេះ​នឹងត្រូវបន្ដកើនឡើងជាបន្ដទៅទៀត ដ្បិត​សិលា​ចារឹក​​​ខ្មែរ​​នៅតែបន្ដរកឃើញជារឿយៗរហូតមក។ ជាក់ស្ដែង នាពេលថ្មីៗនេះ កាលពីថ្ងៃចន្ទ ទី​២​១…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=19076

#AMS #KhmerCivilization