AMS Khmer Civilization
1.54K subscribers
4.26K photos
649 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគទី១៨)
-----------
Join AMS Khmer Civilization

ព្រះអរុណថ្ងៃនេះរះឡើងយ៉ាងត្រចះត្រចង់។ ប្រជាជនគ្រប់រូបភ្ញាក់ពីព្រលឹមខុសពីធម្មតា ។ ម្នាក់ៗ សំរេចចិត្ដចាំមើលក្បួនទ័ពមានមានន្ទដែលវិលត្រលប់ពីច្បាំង។ យើងរាល់គ្នាស្លៀកល្អ ពាក់ល្អ ឈរកុះករនៅនឹងផ្សារ។ មិនយូរប៉ុន្មានក្បួនទ័ពមកដល់។ ដំបូងគេឮស្គរជ័យយ៉ាងអ៊ឹកធឹក ។ បន្ដិចក្រោយមកអង្គទ័ពមកដល់។ ទាហានដើរជាជួរសម្បើមដោយអាវុធដែលកាន់គ្រប់ៗដៃ គឺមានខែល លំពែង ស្នា ព្រួញ ដាវជាដើម។ ពលរេហ៍ដើរកក្រើកផែនដី។ បន្ទាប់មកគឺទ័ពសេះដែលសង្ហាជាងគេ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=18350

#AMS #KhmerCivilization
«ខ្ញុំ» និង «អញ» (ភាគ១)
-----------
Join AMS Khmer Civilization

នាពេលកន្លងមក AMS អរិយធម៌ខ្មែរ​ បានចុះផ្សាយរួច​ហើយ​នូវ​អត្ថបទ​ស្ដីពី « “ខ្ញុំ” ក្នុង​សិលា​ចារឹក​ខ្មែរ» ដោយលើកទឡ្ហីករណ៍ ​មក​ជម្រះមន្ទិល​ និងបដិសេដទស្សនៈ​ដែល​អ្នក​ស្រាវ​ជ្រាវ​មួយ​ចំនួន​នាពេលកន្លង​មក ​តែង​យល់ថាពាក្យ «ខ្ញុំ» ត្រូវនឹង​ពាក្យបារាំងថា «Esclave» និងអង់គ្លេសថា «Slave» ដែលសំដៅដល់​ទាសករ។ នៅក្នុងអត្ថបទនេះ យើង​នឹង​បន្តពិនិត្យ​មើលលើបម្រែបម្រួលនៃការប្រើប្រាស់ពាក្យ «ខ្ញុំ»…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=18377

#AMS #KhmerCivilization
អរិយធម៌ណុក (Nok Civilization)
-----------
Join AMS Khmer Civilization

នៅអំឡុងដើមពាក់កណ្តាលនៃទសវត្សរ៍ទី២០ ជាសម័យកាលដែលអ្នកស្រាវជ្រាវបានរកឃើញវត្ថុសិល្បៈជាច្រើនដែលធ្វើអំពីដីដុត (រូបមនុស្ស សត្វជាដើម)និង អំពីលោហធាតុផ្សេងៗ ជាពិសេសឧបករណ៍ដែក នៅក្នុងភូមិបុរាណមួយដែលហៅថា ណុក (Nok) នៅភាគកណ្តាលនៃប្រទេសនីហ្សេរីយ៉ា ដែលអ្នកស្រាវជ្រាវចាត់ទុកថាជាអរិយធម៌ដែលចាស់ជាងគេក្នុងតំបន់។  អរិយធម៌នេះមានទីតាំងស្ថិតនៅក្បែរនឹងខ្ពង់រាប ចូស (Jos) និងស្ថិតនៅខាង កើតនៃទន្លេនីហ្សើ​ (Niger)។ នៅឆ្នាំ ១៩៤៣ អ្នកបុរាណវិទូ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=18393

#AMS #KhmerCivilization
ប្រាសាទភ្នំឈ្ងោក
-----------
Join AMS Khmer Civilization

ប្រាសាទភ្នំឈ្ងោក មានទីតាំងស្ថិតនៅភូមិមានរិទ្ធ ឃុំត្រពាំងព្រីង ស្រុកកំពត ខេត្តកំពត ដែលមានចម្ងាយប្រមាណ១២គីឡូម៉ែត្រ ភាគខាងកើតទីរួមខេត្តកំពត។ ប្រាសាទនេះធ្លាប់បានសិក្សាស្រាវជ្រាវដោយអ្នកសិក្សាខ្មែរ និងបរទេសជាច្រើនរូបមកហើយ ជាពិសេស គឺការសិក្សា    ដំបូងៗដោយអ្នកស្រាវជ្រាវជនជាតិបារាំង មានដូចជា លោក Etienne Aymonier លោក Lunet De Lajonquière…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=18424

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៥រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=18445

#AMS #KhmerCivilization
ជំនឿ និងការ​គោរពប្រតិបត្តិអ្នកតាព្រះចៅនៅវត្តភ្នំ
-----------
Join AMS Khmer Civilization

ជាទូទៅអ្នកក្រុងភ្នំពេញ ឬជាពិសេសអ្នក​ជាប់សែស្រឡាយចិន ភាគ​​ច្រើន​ស្គាល់​អ្នកតា​ព្រះ​ចៅ​​ឥត​សង្ស័យ​​ឡើយ។ ​តាម​សម្គាល់គេ​​តែង​​​នាំគ្នា​ចូល​​ទៅ​គោរព​ប្រតិបត្តិ​អ្នកតា​​នេះ​យ៉ាង​ពពាក់​ពពូន​នៅ​ក្នុងរវាង​មុនថ្ងៃ​ចូលឆ្នាំ​ចិន ​​ដើម្បី​​សុំ​លាភ​សុំជ័យ​ឆ្នាំថ្មី​សំណាង​ល្អ និង​កាត់​គ្រោះ​​​(កាត់ឆុង​)រំដោះ​​​​ចង្រៃទៅតាមជំនឿ។ រីឯនៅ​ថ្ងៃ​ធម្មតាហួស​ពីនោះ​​​មក ​គេ​ក៏​សង្កេត​​​​ឃើញថា​​មាន​​អ្នក​ចូល​​ទៅ​អុជ​ធូប​​បូជា​​បន់ស្រន់​បួងសួង​ អាស្រ័យ​​តាម​កង្វល់​ផ្ទាល់​ខ្លួន​នៅ​អាស្រម​អ្នក​តា​ព្រះចៅ​ហូរ​​ហែ​​​​ពុំសូវ​​លុះពេលដែរ។ អ្នកតាព្រះចៅ ឬលោកតា​ព្រះចៅ មាន​អាស្រម​ស្ថិត​នៅ​​ជ្រុងខាង​ជើង​ព្រះវិហារ​នៃ​រមណីយ​ដ្ឋាន​ប្រវត្តិសាស្រ្ត​វត្ត​ភ្នំ កណ្តាល​រាជធានីភ្នំពេញ។ បើផ្អែក​តាមរឿង​​ព្រេង​និទាន​តំណាល​​​តមកថា អ្នកតា​នេះ​កកើត​ឡើង​ស្រករនឹង​កំណើតរាជធានីភ្នំពេញ។ តាមរូបថត​​ឯកសារ​បង្ហាញ​ថា​ កាលពី​ដំបូង​​​ឡើយអាស្រម​អ្នក​តា​ព្រះចៅ ក​សាងឡើង​អំពីថ្ម​តូច​មួយ​ប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=18507

#AMS #KhmerCivilization
ស្គរខ្មែរតាមរយៈរូបតំណាងលើជញ្ជាំងប្រាសាទអង្គរ
-----------
Join AMS Khmer Civilization

នៅក្នុងអត្ថបទនេះ ខ្ញុំប្រើពាក្យ «ប្រាសាទអង្គរ» ដោយសំដៅទៅលើប្រាសាទបុរាណខ្មែរ នៅក្នុង «តំបន់អង្គរ» គឺមិនត្រឹមតែប្រាសាទអង្គរវត្តតែមួយប៉ុណ្ណោះទេ ដែលមានចម្លាក់និងរូបតំណាងពីឧបករណ៍តន្ត្រីស្គរខ្មែរជាច្រើនប្រភេទ។ ម្យ៉ាងទៀត ខ្ញុំមានគោលបំណងចង់បញ្ជាក់អំពីការមើលច្រឡំ ឬ ហៅច្រឡំ «ស្គរយោល» ថាជា «សម្ភោរ» ជាដើម ដោយសារតែស្គរទាំងពីរប្រភេទនេះ មានមុខពាសស្បែកពីរដូចគ្នា ហើយប្រើដៃពីរដើម្បីនឹងវាយដូចគ្នា។ នៅក្នុងចំណាត់ថ្នាក់តន្ត្រីអន្តរជាតិ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=18490

#AMS #KhmerCivilization