AMS Khmer Civilization
1.54K subscribers
4.26K photos
649 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
អរិយធម៌ ផូនីស្យា​ (Phoenicia civilization)
-----------
Join AMS Khmer Civilization

ផូនីស្យា (​Phoenicia) គឺជាអរិយធម៌មួយដែលកកើតឡើងពីរដ្ឋ​ឯករាជ្យ (City-states) ចំនួប០៤ រួមបញ្ចូលគ្នាដែលស្ថិតនៅក្នុងតំបន់សមុទ្រមីឌីទែរ៉ាណេ។ រដ្ធទាំង០៤នោះ រួមមាន Tyre , Sidon , Byblos និង Baalbek ហើយសព្វថ្ងៃជាប្រទេស លីបង់ (Lebanan), ផ្នែកខ្លះនៃស៊ីរី​ (Syria)…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=18145

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=18189

#AMS #KhmerCivilization
ចម្លាក់វិទ្យាធរ (Vidyãdhara) នៅសំបូរព្រៃគុក
-----------
Join AMS Khmer Civilization

នៅឆ្នាំ១៩១៣ លោក Henri Parmentier និងភរិយារបស់គាត់ បានចាប់ផ្តើមសិក្សាអំពីសិល្បៈនិងស្ថាបត្យកម្មនៅតំបន់ប្រាសាទសំបូរព្រៃគុក។ បន្ទាប់មក នៅឆ្នាំ១៩២៧ លោកបានបោះពុម្ពផ្សាយសៀវភៅស្តីអំពីសិល្បៈខ្មែរដ៏ល្បីល្បាញមួយក្បាលមានចំណងជើងថា ‘L’art Khmer Primitif’។ អ្វីដែលគួរកត់សម្គាល់ នៅទំព័រដែលរៀបរាប់អំពីប្រាសាទសំខាន់នៅក្រុមខាងជើង (តួប៉ម N1) លោកបានរៀបរាប់ចម្លាក់មួយនៅលើហោជាងខាងលិច និងខាងជើងថា “អប្សរកំពុងហោះនៅខាងលើ” (des…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=18203

#AMS #KhmerCivilization
ពិធីឡើងអ្នកតារបស់ជនជាតិកួយ
-----------
Join AMS Khmer Civilization

ជនជាតិកួយ គឺជាជនជាតិមួយក្នុងចំណោមជនជាតិដើមភាគតិចទាំង២៤ក្រុមក្នុងប្រទេសកម្ពុជា ដែលមានវត្តមាននៅតំបន់វាលទំនាបខាងជើងបឹងទន្លេសាប ក្នុងទឹកដីនៃខេត្តព្រះវិហារ ខេត្តកំពង់ធំ និងមានតិចតួចនៅខេត្តក្រចេះ។ ជនជាតិនេះរក្សាបាននូវវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់រហូតមកដល់បច្ចុប្បន្ន មានដូចជា ភាសា ជំនឿ និងល្បែងល្បាំ សម្រាប់ការប្រតិបត្តិក្នុងសហគមន៍ជាដើម។​ ចំពោះជនជាតិចកួយ នៅភូមិវាលវែង ខេត្តកំពង់ធំ គឺសព្វថ្ងៃគេអាចមើលឃើញវប្បធម៌ និងជំនឿជនជាតិកួយតំបន់នេះ ងាកជិតគ្នាខ្លាំងមករកខ្មែរ គឺថាមានវត្ត…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=18235

#AMS #KhmerCivilization
របាំប្រពៃណីនៃជនជាតិខ្មែរឥស្លាមនៅកម្ពុជា
-----------
Join AMS Khmer Civilization

ប្រទេសកម្ពុជា មានបាវចនា៖ ជាតិ សាសនា ព្រះមហាក្សត្រ។ ប្រជាជនខ្មែរកាន់និងគោរពព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ចំណែកឯជនជាតិខ្មែរឥស្លាម (ចាម) រស់នៅក្នុងប្រទេសកម្ពុជា កាន់និងគោរពសាសនាឥស្លាម។ លោក ពោ ធម្មា (Po Dharma) បានសរសេរថាមានមូស្លីមប្រមាណ ១៥០,០០០ ទៅ២០០,០០០នាក់​ ក្នុងប្រទេសកម្ពុជា​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=18314

#AMS #KhmerCivilization
គំនូរ​ក្នុង​រូង​ភ្នំ​ «ពើង​ដៃរា» ភ្នំ​គូលែន​​​
-----------
Join AMS Khmer Civilization

ព្រះ​រាជាណា​ចក្រ​កម្ពុជា​ មាន​តំបន់​ការ​ពារ​ធម្មជាតិ​ជា​ច្រើន​កន្លែង​ដែល​ត្រូវ​បាន​កំណត់​ដោយ​ព្រះ​រាជ​ក្រឹត្យ​ ចុះ​ថ្ងៃទី០១​ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៩៣។​ ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​​-​នរោត្ត​ម​  «ភ្នំ​គូលែន​» ជា​ផ្នែក​មួយ​​នៃ​តំបន់​ការ​ពារ​ធម្មជាតិ​ ដែល​មាន​ផ្ទៃ​ដី​សរុប​ចំនួន​ ៣៧៥០០​ហិច​តា​ និង​មាន​តួ​នាទីសំ​ខាន់​ក្នុង​ការ​រក្សា​លំនឹង​បរិ​ស្ថាន​នៅ​តំបន់​អង្គរ​ ដោយ​សារ​ប្រភព​ធន​ធាន​ធម្មជាតិ​ ព្រៃ​ឈើ​ ប្រភព​ទឹក​ និង​ជីវចម្រុះ ដែលមាន​នៅ​ទីនោះ​។​  ភ្នំ​គូលែន​ជា​ទីតាំង​ប្រវត្តិ​សាស្ត្រ​ដ៏​សំខាន់​មួយ​ ដែល​បាន​រក្សាទុក​នៅ​មរតក​វប្បធម៌​ជា​ច្រើន​ប្រភេទ​ និង​ជា​អតី​ត​រាជធានី​ នៃ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​២​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=18330

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគទី១៨)
-----------
Join AMS Khmer Civilization

ព្រះអរុណថ្ងៃនេះរះឡើងយ៉ាងត្រចះត្រចង់។ ប្រជាជនគ្រប់រូបភ្ញាក់ពីព្រលឹមខុសពីធម្មតា ។ ម្នាក់ៗ សំរេចចិត្ដចាំមើលក្បួនទ័ពមានមានន្ទដែលវិលត្រលប់ពីច្បាំង។ យើងរាល់គ្នាស្លៀកល្អ ពាក់ល្អ ឈរកុះករនៅនឹងផ្សារ។ មិនយូរប៉ុន្មានក្បួនទ័ពមកដល់។ ដំបូងគេឮស្គរជ័យយ៉ាងអ៊ឹកធឹក ។ បន្ដិចក្រោយមកអង្គទ័ពមកដល់។ ទាហានដើរជាជួរសម្បើមដោយអាវុធដែលកាន់គ្រប់ៗដៃ គឺមានខែល លំពែង ស្នា ព្រួញ ដាវជាដើម។ ពលរេហ៍ដើរកក្រើកផែនដី។ បន្ទាប់មកគឺទ័ពសេះដែលសង្ហាជាងគេ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=18350

#AMS #KhmerCivilization
«ខ្ញុំ» និង «អញ» (ភាគ១)
-----------
Join AMS Khmer Civilization

នាពេលកន្លងមក AMS អរិយធម៌ខ្មែរ​ បានចុះផ្សាយរួច​ហើយ​នូវ​អត្ថបទ​ស្ដីពី « “ខ្ញុំ” ក្នុង​សិលា​ចារឹក​ខ្មែរ» ដោយលើកទឡ្ហីករណ៍ ​មក​ជម្រះមន្ទិល​ និងបដិសេដទស្សនៈ​ដែល​អ្នក​ស្រាវ​ជ្រាវ​មួយ​ចំនួន​នាពេលកន្លង​មក ​តែង​យល់ថាពាក្យ «ខ្ញុំ» ត្រូវនឹង​ពាក្យបារាំងថា «Esclave» និងអង់គ្លេសថា «Slave» ដែលសំដៅដល់​ទាសករ។ នៅក្នុងអត្ថបទនេះ យើង​នឹង​បន្តពិនិត្យ​មើលលើបម្រែបម្រួលនៃការប្រើប្រាស់ពាក្យ «ខ្ញុំ»…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=18377

#AMS #KhmerCivilization