AMS Khmer Civilization
1.54K subscribers
4.26K photos
649 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
អរិយធម៌អសាំ (Aksum Civilization)
-----------
Join AMS Khmer Civilization

អសាំ(Aksum or Axum) គឺជាទីក្រុងបុរាណ និងជាអរិយធម៌ដ៌សំខាន់មួយនៅក្នុងតំបន់អាហ្វ្រិចខាងកើត ដែលបច្ចុប្បន្នស្ថិតនៅខាងជើងនៃប្រទេសអេត្យូពី ​( Ethiopia) និងប្រទេសអេរីទ្រា(Eritrea)។ ទីតាំងនៃទីក្រុងអសាំ គឺជាតំបន់ស្នូលដ៏សំខាន់នៃប្រវត្តិសាស្រ្តអេត្យូពីសម័យបុរាណ។ អ្វីដែលសំខាន់នោះគឺ នៅពេលដែលអរិយធម៌នេះបានក្លាយជាអាណាចក្រដ៌ខ្លាំងក្លា ដែលអាចប្រៀបដូចនឹងអាណាចក្ររ៉ូមាំងខាងកើត​ និងអាណាចក្រពែក្ស។ អរិយធម៌នេះចាប់ផ្តើមកកើតឡើងនៅស.វ.ទី ១នៃគ.ស. រហូតដល់ស.វ.ទី៨ដែលហៅថា អាណាចក្រអាកស៊ូមីត (Kingdom…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17947

#AMS #KhmerCivilization
ព្រះស្កន្ទក្នុងគំនិតខ្មែរបុរាណ
-----------
Join AMS Khmer Civilization

ស្កន្ទ (Skanda) ជាព្រះនាមមួយក្នុងចំណោមព្រះនាមទាំង១០៨របស់ព្រះស្កន្ទ ដែលជាពាក្យក្នុងភាសាសំស្រ្កឹតប្រែថា “លោត, វាយប្រហារ, ផ្ទុះ, កំពប់, វិនាស” ហើយព្រះនាមសំខាន់ៗផ្សេងទៀតដែលគេស្គាល់ទេពអង្គនេះ ដែលមានដូចជា កុមារ (Kumãra) កាត៌ិកេយ (Kãrtikeya) មុរុគន (Murugana) សុព្រហ្មន្យ (Subrahmanya)។ នៅក្នុងទេវកថាព្រហ្មញ្ញសាសនា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17977

#AMS #KhmerCivilization
សារបានខ្លះៗនៃវិហារបុរាណវត្តកណ្តឹង
-----------
Join AMS Khmer Civilization

វិហារវត្តកណ្តឹងថតឆ្នាំ១៩២៤ វត្តកណ្តឹង ឬអ្នកខ្លះ​ហៅថាវត្តគរ ស្ថិត​នៅក្នុងសង្កាត់គរ ក្រុង​បាត់ដំបង ខាង​ត្បូង​សាលាខេត្ត​។ បើទោះ​បីពុំ​មាន​ឯកសារ​​ជាក់លាក់​​ក៏​ដោយក្តី ​គេយល់​ឃើញថា​​វត្ត​នេះ​កកើត​​ឡើងដំបូង​គេនៅបាត់ដំបង ហើយ​មកដល់​សព្វថ្ងៃ​​​មាន​រឿងតំណាលជា​​ច្រើន​​ពាក់​ព័ន្ធ​នឹង​ការកសាងវិហារ។ អ្នកខ្លះអះអាង​ថាគិត​មកដល់បច្ចុប្បន្ន ​វត្ត​កណ្តឹង​មាន​វិហារ​​​ចំនួន​បី។​ វិហារ​ទី១​ ​​ស្ថិត​នៅ​ខាង​ជើង​ទន្ទឹម​​នឹងវិហារ​ទី២ តែទំនង​ត្រូវ​គេ​បំផ្លាញចោលក្នុង​សម័យ​​សង្រ្គាម។ រីឯ​​វិហារ​ទី២ ជាវិហារ​ចាស់បច្ចុប្បន្ន​ដែល​ស្ថិតនៅ​​​​ខាងមុខ​វិហារទី៣។ ចំពោះ​​​វិហារ​​ទី២ ជាវិហារ​បុរាណ​​ប្រកប​​​ដោយ​​ក្បូរ​ក្បាច់​រចនាយ៉ាង​​វិចិត្រនេះ គេ​យល់​ថា​កសាង​​ឡើង​​​នៅ​រវាងដើម​​សតវត្ស​​ទី២០ ក្នុង​សម័យ​លោក​ម្ចាស់…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=18038

#AMS #KhmerCivilization
ឧបករណ៍តន្ត្រីខ្មែរ៖ ក្រពើ
-----------
Join AMS Khmer Civilization

ខ្មែរយើងប្រើឈ្មោះផ្សេងៗគ្នា សំដៅទៅលើឧបករណ៍តន្ត្រីខ្មែរ «ក្រពើ»។ គេឃើញមានប្រភេទឧបករណ៍តន្ត្រី ក្រពើ នេះនៅក្នុងតំបន់អាស៊ី ដូចជាប្រទេសហ្វ៊ីលីព្ពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី មីយ៉ានម៉ា ថៃឡង់ដ៍ ឡាវ និងកម្ពុជា។ នៅក្នុងបណ្តាប្រទេសទាំងនេះ គេប្រើឈ្មោះនៅក្នុងចំណាត់ថ្នាក់តន្ត្រី(Organology) ថា «លូត» ឬ «ហ្ស៊ីឌើ»  (lute…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=18079

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ១៦)
-----------
Join AMS Khmer Civilization

នាងទេវី និង នាងភួងបានបីបាច់រក្សាកូនស្រីយ៉ាងហ្មត់ចត់ ។ នាងទាំងពីរបានដាក់ឈ្មោះកុមារីថា បទុម ។ រាល់ថ្ងៃ នាងទេវីឱបក្រសោបនាងបទុមជាប់នៅនឹងដើមទ្រូង។ ធីតាពុំឲ្យបុត្រីកំព្រានេះយំមួយវ៉ាសបានឡើយ។ នាងតែងបំពេកែវជាបុត្រីឲ្យគេងលក់ស្កប់ស្កល់រាល់ថ្ងៃ ដោយបានបំបៅស្រីឲ្យបានឆ្អែតឆ្អល់ជានិច្ច។ នាងតែងបបោសអង្អែលកូន ក្រែងមានសត្វស្រមោចសង្អាខាំ។ នាងថើបស្រី ជាបុត្រភ្ងា។ ជីវិតនាង និង ជីវិតកុមារី រួមចូលគ្នាជាធ្លុងមួយដែលវេញគ្នាយ៉ាងត្របាញ់អស្ចារ្យ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=18065

#AMS #KhmerCivilization
សិលាចារឹកលើចម្លាក់ឧមាមហេសូរគង់លើគោ K.១៤០៧
-----------
Join AMS Khmer Civilization

ប្រាសាទបាសែត មានឈ្មោះបុរាណថា «ស្រីជ័យក្សែត្រ» (ឝ្រីជយក្ឞេត្រ) ស្ថិតនៅ​ក្នុង​ភូមិបាសែត​ ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង​ កសាងឡើង​នៅក្នុងរាជ្យព្រះបាទ​សូរ្យវម៌្មទេវ​ទី​១ (សូរ្យវរ័្មនទី១​៖ ១០០២ – ១០៥០ គ.ស.)។ ក្រសួង​វប្បធម៌​និងវិចិត្រ​សិល្បៈ បាន​​​​ចាប់​​ផ្ដើម​ជួស​​ជុល​ប្រាសាទ​នេះ​ពីចុង​ឆ្នាំ២០១៥ និងបញ្ចប់គម្រោង​នៅក្នុងឆ្នាំ​២០១៨​។  នៅ​​កំឡុង​ពេល​ជួស​ជុលនោះ គេ​​បាន​រក​ឃើញ​បដិមា​មួយ​ចំនួន​ជា​បន្ដ​បន្ទាប់ ដែល​ក្នុង​ចំណោម​បដិមា​ទាំងនោះ​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=18124

#AMS #KhmerCivilization