AMS Khmer Civilization
1.54K subscribers
4.26K photos
648 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ស្ថានីយផូស៊ីល​សត្វសមុទ្រ​ «ថ្មកំបោរ»
-----------
Join AMS Khmer Civilization

ជាស្ថានីយ​ផូស៊ីល​សត្វសមុទ្របុរាណ​​មួយកន្លែង​មាន​ទីតាំង​​ស្ថិតនៅស្រុក​បូរីអូរស្វាយ​ ខេត្ត​ស្ទឹងត្រែង​​។​ ចំណុច​ថ្មកំបោរមាន​និយាមការ​ X277315-Y 1503082 កំពស់​ធៀបនឹងនីវ៉ូទឹកសមុទ្រ​ ៦៤ ម៉ែត្រ ​ជាប់​​នឹង​ដង​ទន្លេ​មេគង្គក្នុង​តំបន់​រ៉ាមសារ ​​​ដែល​មាន​ទេសភាព​គួរ​ឱ្យ​ទាក់​ទាញ​សម្រាប់​ទេសចរណ៍​។​ ក្រុម​ការងារ​សិក្សា​ផូស៊ីល​នៃ​នាយកដ្ឋាន ​តំបន់​បេតិ​កភណ្ឌ អគ្គ​សហគមន៍​មូលដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន ​​បាន​ចុះ​ទៅ​សិក្សា​បឋម​ កាល​ពី​ឆ្នាំ​២០២០។ តំបន់​ថ្ម​កំបោរ​មាន​អតីតកាល​ជា​កោះ​នៅ​ក្នុង​សមុទ្រ​ ដែល​កើត​ឡើង​ដោយ​កំណក​នៃ​កំបោរ​។​ ថ្មកំបោរជាប្រភេទថ្ម​ដែល​កើត​ពី​ កំណក​នៃ​ជីវៈ​ចម្រុះ​មួយ​ចំនួន​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17875

#AMS #KhmerCivilization
រូបភាពមួយនៃឥទ្ធិពលព្រះពុទ្ធសាសនាដំបូងៗមកលើសង្គមខ្មែរ (ករណីសិក្សា ថ្មគោលព្រះពុទ្ធសាសនា នៅសារមន្ទីរអង្គរបុរី)
-----------
Join AMS Khmer Civilization

តាមរយៈទិន្នន័យនៃការស្រាវជ្រាវកន្លងមក បានបង្ហាញភស្តុតាងជាច្រើនអំពីឥទ្ធិពលព្រះពុទ្ធសាសនាមកលើសង្គមខ្មែរនៅសម័យដំបូងៗ ជាពិសេស គឺសម័យហ្វូណនតែម្តង ដែលគេដឹង​តាមកំណត់ហេតុចិនថានៅរវាងចុងស.វ.ទី៥ ព្រះរាជាខ្មែរមួយអង្គព្រះនាមកៅណ្ឌិន្យជ័យវរ្ម័នបានបញ្ជូនភិក្ខជនជាតិឥណ្ឌាចំនួនមួយអង្គព្រះនាមសាក្យនាគសេន យកគ្រឿងតង្វាយទៅថ្វាយ​ស្តេចចិននៅរវាងគ.ស.៤៨៤។  ក្រោយមក គេបានរកឃើញព្រះពុទ្ធរូបជាច្រើននៅតំបន់ភាគខាងត្បូងប្រទេសកម្ពុជា ជាពិសេស គឺស្ថានីយអង្គរបុរី និងស្ថានីយមួយចំនួននៅខេត្តកំពង់ស្ពឺ។ ក្រៅពីនេះ មានភស្តុតាងសិលាចារឹកជាច្រើន ដែលបញ្ជាក់អំពីវត្តមានព្រះពុទ្ធសាសនានៅកម្ពុជា​សម័យដំបូងដែលទាក់ទងនឹងព្រះពុទ្ធសាសនានិកាយហិនយានដូចជា សិលាចារឹកតាព្រហ្មទន្លេបាទី (K.40) សិលាចារឹកនគររាជសីមា (K.388) សិលាចារឹកវត្តស្រះឈូក…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17907

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ១៥)
-----------
Join AMS Khmer Civilization

នារីសំពះកាមា ដូចគេសំពះព្រះពុទ្ធមួយអង្គ។ បុរសខ្លោចចិត្ដអាណិតនាង តែភ្លើងរាគរឹតតែឆួលពេញដើមទ្រូងអ្នក។ អ្នកស្ទុះទៅចាប់ចុងដៃនាង។ ស្រីគ្រលៀសចេញយ៉ាងប្រញាប់។ សូមលោកកុំពាល់ខ្ញុំ!អ្នកៗ អ្នកមិនឲ្យខ្ញុំពាល់ឯណាបាន បើខ្ញុំស្រលាញ់អ្នកដល់ម៉្លេះ។ នារីក្រោកឡើងគេចទៅម្ខាងតុ។ កាមាដេញតាម។ នាងយំស្រែអង្វរថា៖ លោកៗ អាណិត អាណិតខ្ញុំទៅ! កាមាឈរគ្រញែងខ្លួន ដាក់មុខជ្រប់ ខាំធ្មេញ ភ្នែកឡើងក្រហម និយាយម្នាក់ឯង៖…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17889

#AMS #KhmerCivilization
ឧបករណ៍តន្ត្រីខ្មែរគ្រឿងខ្សែ៖ រូបតំណាងលើប្រាសាទបាយ័ន
-----------
Join AMS Khmer Civilization

បញ្ញវ័ន្តនិងអ្នកស្រាវជ្រាវ ទទួលស្គាល់ថាវប្បធម៌អរិយធម៌ខ្មែរ ជាវប្បធម៌អរិយធម៌ស្នូលមួយនៅក្នុងតំបន់អាស៊ីយើងនេះ។ ចំណុចសំខាន់មួយចំនួនពាក់ព័ន្ធនឹងតន្ត្រី ដែលជាលក្ខណៈពិសេសនិងអស្ចារ្យទៅទៀតនោះគឺ ឧទាហរណ៍ ចម្លាក់រូបតំណាងឧបករណ៍តន្ត្រី បួនគឺ៖ ពិណ ខ្សែមួយ ទ្រខ្សែបី និងម៉ិមដែលគេឃើញមាននៅតែប្រទេសកម្ពុជាតែមួយគត់ និងនៅប្រាសាទបាយ័នតែមួយគត់។ ដោយឡែក ឧបករណ៍តន្ត្រី «ពិណ» មានបង្ហាញចម្លាក់រូបតំណាងនៅលើប្រាសាទសំបូរព្រៃគុក ប្រាសាទបាយ័ន លានជល់ដំរី និងប្រាសាទបន្ទាយឆ្មារ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17928

#AMS #KhmerCivilization
អរិយធម៌អសាំ (Aksum Civilization)
-----------
Join AMS Khmer Civilization

អសាំ(Aksum or Axum) គឺជាទីក្រុងបុរាណ និងជាអរិយធម៌ដ៌សំខាន់មួយនៅក្នុងតំបន់អាហ្វ្រិចខាងកើត ដែលបច្ចុប្បន្នស្ថិតនៅខាងជើងនៃប្រទេសអេត្យូពី ​( Ethiopia) និងប្រទេសអេរីទ្រា(Eritrea)។ ទីតាំងនៃទីក្រុងអសាំ គឺជាតំបន់ស្នូលដ៏សំខាន់នៃប្រវត្តិសាស្រ្តអេត្យូពីសម័យបុរាណ។ អ្វីដែលសំខាន់នោះគឺ នៅពេលដែលអរិយធម៌នេះបានក្លាយជាអាណាចក្រដ៌ខ្លាំងក្លា ដែលអាចប្រៀបដូចនឹងអាណាចក្ររ៉ូមាំងខាងកើត​ និងអាណាចក្រពែក្ស។ អរិយធម៌នេះចាប់ផ្តើមកកើតឡើងនៅស.វ.ទី ១នៃគ.ស. រហូតដល់ស.វ.ទី៨ដែលហៅថា អាណាចក្រអាកស៊ូមីត (Kingdom…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17947

#AMS #KhmerCivilization
ព្រះស្កន្ទក្នុងគំនិតខ្មែរបុរាណ
-----------
Join AMS Khmer Civilization

ស្កន្ទ (Skanda) ជាព្រះនាមមួយក្នុងចំណោមព្រះនាមទាំង១០៨របស់ព្រះស្កន្ទ ដែលជាពាក្យក្នុងភាសាសំស្រ្កឹតប្រែថា “លោត, វាយប្រហារ, ផ្ទុះ, កំពប់, វិនាស” ហើយព្រះនាមសំខាន់ៗផ្សេងទៀតដែលគេស្គាល់ទេពអង្គនេះ ដែលមានដូចជា កុមារ (Kumãra) កាត៌ិកេយ (Kãrtikeya) មុរុគន (Murugana) សុព្រហ្មន្យ (Subrahmanya)។ នៅក្នុងទេវកថាព្រហ្មញ្ញសាសនា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17977

#AMS #KhmerCivilization