AMS Khmer Civilization
1.54K subscribers
4.26K photos
649 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
សត្វ​បុរេ​ប្រវត្តិសាស្ត្រនៅ​កម្ពុជា​”ផូស៊ីល​ផ្កា​ថ្ម​ស្នែង​​”
-----------
Join AMS Khmer Civilization

អ្វី​ជាផូស៊ីល? ផូស៊ីល​ជា​ស្លាក​ស្នាម​ឬសំណល់​របស់​ភាវរស់​ជំនាន់​ដើម​ ដែលបន្សល់​ទុកនៅ​​ក្នុង​ថ្ម​។​ ផូស៊ីល​អាច​ជា​ឆ្អឹង​ គម្របសារពាង្គកាយ​ ដូចជា​សម្បកសិប្បីសត្វ ឬ​ស្លាក​ស្នាម​នៃ​ភាវៈ​រស់​។​ ការសិក្សាផូស៊ីលហៅ​ថា​បាសាណី​ភូត​វិទ្យា​(Paleontology)។​ ការ​សិក្សានេះ​​មាន​ទំនាក់​ទំនង​នឹង​​មុខ​វិទ្យា​ជី​វិទ្យា​(Biology) បុរាណវិទ្យា​(Archeology) និង​ភូគព្ភសាស្ត្រ (Geology)។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ មាន​សារៈ​មន្ទីរ​ធម្មជាតិ​ធំៗ​លើ​ភិភពលោក​ជាច្រើន​បាន​​ដាក់តាំង​​បង្ហាញ​អំពី​ផូស៊ីលសត្វ និងដើម​ឈើ​ ជា​ពិសេស​ពពួកសត្វ​ដាយ​ណូស័រ​។ ផូស៊ីល​ជា​ច្រើន​ដែល​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ ​និង​កត់​ត្រា​ហៅ​ថា​ Fossil Record…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17725

#AMS #KhmerCivilization
រឿង មហាចោរនៅទល់ដែន (ភាគ១៤)
-----------
Join AMS Khmer Civilization

ក្រោយពីរាត្រីកំសត់ដែលសម្បូរទៅដោយព្រឹត្ដិការណ៍ចំលែកៗ ដែលបោះចំណុចធំៗ លើជីវិតនាង នាងទេវីវិយោគសោកាយ៉ាងខ្លាំងក្រៃអនេក។ ស្រ្ដីអស់កម្លាំងពន់ប្រមាណ ដោយពុំបានចូលនិន្រ្ទាក៏តិចតួចសោះ។ ឪពុកនាងស្លាប់ នាងបានប្រឹងប្រែងទុកដាក់ជាស្រេចបាច់អស់ហើយ។ តែទុក្ខមួយថ្មីទៀតដែលមានទម្ងន់ធ្ងន់ក្រៃណាមកគ្របដន្ដប់នាងថែម គឺទុក្ខព្រាត់ស្វាមីជាទីស្នេហា។ មាណវីរង់ចាំស្ងួនភ្ងាតាំងពីយប់អស្ចារ្យនោះមក រួចនាងត្រូវរង់ចាំទៅមុខទៀត។ ចាំៗ … ឱ ! ចាំដោយពុំដឹងមានរឿងអ្វី ចាំដោយពុំដឹងអ្នកទៅណា ចាំដោយពុំដឹងហេតុអ្វីបានជាបាត់ម៉្លេះ ចាំមួយថ្ងៃជាពីរថ្ងៃ ចាំមួយខែជាពីរខែ……
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17744

#AMS #KhmerCivilization
ទ្រខ្មែរ៖ រូបតំណាងលើប្រាសាទបាយ័ន
-----------
Join AMS Khmer Civilization

អត្ថបទនេះ នឹងពិនិត្យទៅលើឧបករណ៍តន្ត្រី ទ្រខ្មែរឬទ្រខ្សែបី ព្រមទាំងប្រភេទទ្រស្រដៀងនឹងទ្រខ្មែរនៅលើពិភពលោកផងដែរ ដែលរួមមាន៖ សសាមសៃថៃ រែបាប់អេហ្ស៊ីប រែបាប់ឥណ្ឌូណេស៊ីនិងម៉ាឡេស៊ី រែបាប់អារ៉ាប់ ទួរគី និងអាហ្វហ្កានីស្ថាន រែបិកអឺរ៉ុប កាម៉ាន់ចេអ៊ីរ៉ង់ (កាម៉ាន់ចា តាល និងហ្គេចាស) និងកាម៉ាន់ចាអាហ្សឺបៃហ្ជាន។ ពាក់ព័ន្ធនឹងឧបករណ៍តន្ត្រីខាងលើនេះ បញ្ញវ័នអ្នកស្រាវជ្រាវជាច្រើនបានសរសេរយ៉ាងក្បោះក្បាយ។ នៅក្នុងនោះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17759

#AMS #KhmerCivilization
អរិយធម៌គុស (Kush civilization)
-----------
Join AMS Khmer Civilization

អរិយធម៌គុស ( Kush civilization ) ឬ ហៅម៉្យាងទៀតថា អរិយធម៌នៃអាណាចក្រគុស   (Kush empire civilization) ដែលជា អរិយធម៌ចំណាស់មួយនៅក្នុងទ្វីបអាហ្រ្វិចបន្ទាប់ពីអរិយធម៌អេហ្ស៊ីប។ អរិយធម៌នេះកើតឡើងចេញពីតំបន់នូប៊ីន (Nubian) ដែលជាតំបន់បុរាណមួយដែលសិ្ថតនៅខាងជើងនៃទ្វីបអាហ្វ្រិចដែលលាតសន្ឋឹងពីទន្លេនីល រហូតដល់សមុទ្រក្រហម ហើយសព្វថ្ងៃស្ថិតនៅខាងជើងនៃប្រទេសស៊ូដង់ (Sudan) និងស្ថិតនៅខាងត្បូងនៃប្រទេសអេហ្ស៊ីប។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17792

#AMS #KhmerCivilization
មរុត (Maruta) នៅក្នុងសិល្បៈខ្មែរ
-----------
Join AMS Khmer Civilization

សិលាចារឹក​ប្រាសាទភ្នំហាន់ជ័យ (K.81) ចារជាភាសាសំស្រ្កឹតនៅស.វ.ទី៧ គាថាទី២១ បានរៀបរាប់ថា៖           “នវេវយសិវ្ឬត្តស្យ                  យស្យរាជ្យភរោទ្យតះ           ចិត្រិយតេកុមារស្យ               សៃនាន្យំមរុតាមិវ”។ ប្រែសម្រួលថា៖           “តាំងពីនៅបឋមវ័យរហូតដល់ព្រះអង្គបានទទួលភារកិច្ចគ្រប់គ្រងដែនដី ព្រះអង្គ​មានព្រះតេជៈបារមី មានរស្មីភ្លឺថ្លា ប្រៀបដូចព្រះកុមារ ដែលដឹកនាំទ័ពមរុត (Maruta)។ តើមរុតជាអ្វី?…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17827

#AMS #KhmerCivilization
“តាពេជ្រ”​ អ្នកតា​ប្រចាំខ្លោងទ្វារខាងត្បូងនៅអង្គរវត្ត
-----------
Join AMS Khmer Civilization

អង្គរវត្ត ឬហៅតាមពាក្យបុរាណដែល​ជាប់​លើ​សិលាចារឹក​មកថា “ព្រះពិស្ណុលោក” ជាទីប្រជុំ​ទេពនិករ​ និង​អារក្ស​​​ អ្នក​តា ​​បង់បត់ផ្សេងៗ ​​ដែល​​​ខ្មែរ​ជឿ និង​គោរពបូជា​តាំង​ពី​បុរាណ​​កាល។ មក​ដល់​សព្វថ្ងៃ យើង​​ដឹង​ថា​មាន​តារាជ​​​ប្រចាំនៅ​ខ្លោង​ទ្វារ​ទិសខាងលិច តាពេជ្រ​នៅ​​​ខ្លោង​ទ្វារ​ទិសខាងត្បូង​ តាគូ​នៅខ្លោង​ទ្វារ​ទិស​ខាង​កើត និងតាឡឹក​​នៅ​ខ្លោង​ទ្វារ​​ទិស​ខាងជើង។ ក្នុង​បណ្តា​អ្នកតា​រក្សា​ខ្លោង​ទ្វារ​អង្គរ​វត្តទាំង​បួនទិស​ គឺមានតែ​តារាជ និង​​តាពេជ្រ​ដែលគេ​តែង​​ចេញ​ចូល​អុជធូប​បន់ស្រន់ និងថ្វាយដង្វាយ​​ស្ទើរ​មិនលុះ​ពេល។​​ ទិដ្ឋភាព​នៃជំនឿ និងការ​គោរពបូជា​នេះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17857

#AMS #KhmerCivilization