AMS Khmer Civilization
1.54K subscribers
4.26K photos
654 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
កាចាស់
-----------
Join AMS Khmer Civilization

បើលើកពីរុក្ខជាតិអំបូរវល្លិ៍ផ្តៅល្ពាក់ដុះក្នុងធម្មជាតិ ឃើញថាមានច្រើនប្រភេទណាស់ ដែលគេអាចយកមកធ្វើជាឧបករណ៍ប្រើប្រាស់នានាក្នុងជីវិតប្រចាំថ្ងៃដ៏សំបូរបែប ដូចជាកន្ត្រក សង្រែក ខ្សែចំណង។ល។ នេះគួរប្រមូលចងក្រងជាប្រធានបទសិក្សាមួយដ៏មានប្រយោជន៍ អំពីការងារសិប្បកម្មផ្នែកវប្បធម៌ប្រពៃណី បរិស្ថាន និងការអភិរក្សផ្ទេរចំណេះទាំងនេះ។ ខាងក្រោមនេះខ្ញុំបង្ហាញពីករណីសិក្សាមួយអំពី ការផលិត និងការប្រើប្រាស់ឧបករណ៍ប្រពៃណីមួយប្រភេទរបស់ជនជាតិកួយ ក្នុងភូមិវាលវែង ឃុំឈូក ស្រុកប្រាសា​ទសំបូរ ក្នុងខេត្តកំពង់ធំ។ ឧបករណ៍ដែលខ្ញុំនឹងលើកយកមកបង្ហាញនេះកួយហៅថា កាចាស់។          …
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17481

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ១៣)
-----------
Join AMS Khmer Civilization

មានន្ទដើរយ៉ាងលឿនចេញទៅក្រៅ។ ស្គរទ័ពក៏លាន់ឮរំពងឡើងក្នុងកណ្ដាលរាត្រី។ សូរស្គរទូងៗហាក់វាយទៅលើទងបេះដូងរបស់បុរសយើង។ មិនយូរប៉ុន្មាន ពលរេហ៍មកដល់ណែនណាន់តាន់តាប់ ប្រដាប់ដោយគ្រឿងព្រួញស្នា លំពែងដូចៗគ្នា។ គេឮសូរមាត់មានន្ទដែលបញ្ជាឲ្យប្រមូលគ្នាជាជួរ គេឮសូរមាត់នាយកោបដែលតឿនកូនទាហានឲ្យប្រញាប់ គេឮសូរសេះដែលកញ្ជ្រោលស្រែកយ៉ាងក្លៀវក្លា។ សកម្មភាពនេះគួរឲ្យព្រឺក្បាលក្រៃពេកក្នុងក្ដីងងឹត គឺសញ្ញានៃស្រុកមានអាសន្ន។ មានន្ទចាត់ការយ៉ាងជ្រះស្រលះល្អណាស់។ ពលរេហ៍ឈរតំរៀបត្រៀបត្រាជាជួរ ក្រាស់មីរដេរដាស ឃើញតែចុងខែល និងលំពែងចំរុះច្រោងច្រាង។ ខាងទ័ពសេះ ក៏ត្រៀមស្រេចតាមសណ្ដាប់ធ្នាប់។ មានន្ទដើររាប់កងទាហានបែកញើសរហាម។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17499

#AMS #KhmerCivilization
Forwarded from Seng Soth
animation.gif
532.1 MB
ពី «ច» ទៅ «ស»
-----------
Join AMS Khmer Civilization

ជាធម្មជាតិ ភាសាតែងមានការប្រែប្រួលជានិច្ច។ ដោយសង្កេតជាធម្មតា ក៏យើង​នឹង​ឃើញថា​ជនជាតិខ្មែររស់នៅតំបន់ផ្សេងៗគ្នា​ មានការប្រើប្រាស់ពាក្យពេជន៍ខុសប្លែក​គ្នា​មួយចំនួនដែរ។ ក្រៅពីពាក្យ ការបញ្ចេញសូរសំឡេង​ ក៏មានការខុសប្លែកគ្នាដោយអន្លើ​ផង។ អ្នកដែល​រស់​នៅតំបន់ផ្សេងៗក្នុងស្រុកខ្មែរ នឹងអាចកត់សម្គាល់ភ្លាមឃើញថា​ពាក្យ​ដែលជាទូទៅគេបញ្ចេញសំឡេងអក្សរ «ស» អ្នកស្រុកមួយប៉ែកនៃខេត្តតាកែវ និងអ្នកខេត្ត​កំពត បញ្ចេញសំឡេងជាអក្សរ «ច» ឬ «ឆ» ទៅវិញ។ ក្នុងអត្ថបទ​នេះ​ យើងនឹងបង្ហាញ​អំពី​ពាក្យ​ដែលមានបម្រែបម្រួលពីអក្សរ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17515

#AMS #KhmerCivilization
អរិយធម៌អ៊ីនកា​ (Inca Civilization)
-----------
Join AMS Khmer Civilization

ប្រវត្តិសាស្ត្រនៃអរិយធម៌អ៊ីនកា គឺជាប្រធានបទមួយដែលមានការជជែកគ្នាយ៉ាងច្រើន​ក្នុងចំណោមអ្នកស្រាវជា្រវមួយចំនួនដូចជា  ប្រវត្តិវិទូ, នរវិទូ និងបុរាណវិទូជាដើម ដែលសិក្សាក្នុងតំបន់អាមេរិកខាងត្បូង។ ដោយសារតែវិសាលភាពនៃអរិយធម៌នេះរីកចម្រើនខ្លាំងនៅក្នុងតំបន់អាមេរិកខាងត្បូង ជាពិសេសស្ថានីយបុរាណជាច្រើនដែលបន្សល់នៅតាមបណ្តាប្រទេសក្នុងតំបន់អាមេរិកខាងត្បូង។ អរិយធម៌ អ៊ីនកា​ (Inca, Inka) ឬហៅម្យ៉ាងទៀតថា តាហួនទីនស៊ូ (Tahuantinsuyu) ដែលបច្ចុប្បន្នស្ថិតនៅខាងត្បូងនៃប្រទេសប៉េរូ ហើយអរិយធម៌នេះ គឺជាអរិយធម៌ដ៏សំខាន់ និងរុងរឿងជាងគេនៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសប៉េរូ និងក៏សំខាន់នៅក្នុងតំបន់អាមរិកដែរ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17544

#AMS #KhmerCivilization
ភស្តុតាងនៃការប្រើប្រាស់ដំរីក្នុងសឹកសង្រ្គាម (ចម្លាក់និងសិលាចារឹក)
-----------
Join AMS Khmer Civilization

ដំរី ជាសត្វមួយដែលមានភាពជិតស្និទ្ធខ្លាំងជាមួយមនុស្ស ទាំងការរស់នៅ និងកិច្ចការស្ថាបនាសំណង់នានា។ ដ្បិតគេគិតថាទោះបីដំរីជាសត្វព្រៃកាចសាហាវនិងមានកម្លាំង តែគេងាយផ្សាំងសត្វនេះយកមកប្រើប្រាស់ឱ្យមានចរឹកស្លូតបូត និងងាយប្រើប្រាស់សម្រាប់ការងារធ្ងន់ៗ មិនតែប៉ុណ្ណោះនៅសម័យបុរាណបានប្រើប្រាស់សត្វដំរីប្រើប្រាស់ក្នុងសឹកសង្រ្គាម ដូចមានបង្ហាញតាម  រយៈចម្លាក់នៅតាមជញ្ជាំងប្រាសាទមួយចំនួន និងបង្ហាញតាមរយៈសិលាចារឹកទៀតផង។ ជាទូទៅចម្លាក់ទាក់ទងនឹងសត្វដំរីនៅក្នុងសិល្បៈខ្មែរ យើងឃើញមានតាំងពីស.វ.ទី៧មកម្ល៉េះ ដូចឃើញនៅតំបន់ប្រាសាទសំបូរព្រៃគុកខេត្តកំពង់ធំ។ ប៉ុន្តែ ចម្លាក់ទាំងនោះសុទ្ធសឹងបង្ហាញដំរីដែលជាយានជំនិះរបស់ព្រះឥន្រ្ទប៉ុណ្ណោះ ពោល គឺដំរីដែលកើតចេញពីការកូរសមុទ្រទឹកដោះ ដែលមានឈ្មោះថា “ព្ធវ៌ត”…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17638

#AMS #KhmerCivilization
របៀបធ្វើនំបាញ់ច្នឿកបែបខ្មែរ
-----------
Join AMS Khmer Civilization

ការទទួលវប្បធម៌ពីនេះពីនោះ ជារឿងធម្មតាដែលតែងកើតឡើងក្នុងសង្គមមនុស្ស ព្រោះមនុស្សតែងប្រាស្រ័យទាក់ទងគ្នាពីភូមិមួយទៅភូមិមួយ ពីតំបន់មួយទៅតំបន់មួយទៀត ជៀសអ្វីនឹងប្រទះភ្នែកឃើញនេះឃើញនោះ ហើយត្រាប់តាមនោះទេ។ ការទទួលមកហើយអនុវត្តតៗគ្នា យូរៗទៅក៏ក្លាយទៅជាទំនៀមដោយមិនដឹងខ្លួន ហើយគិតថាជាវប្បធម៌របស់ខ្លួនផង។ របៀបនេះប្រទះឃើញមានច្រើនណាស់រាប់មិនអស់ក្នុងសង្គម។ ខ្ញុំសូមបង្ហាញអំពីនំមួយប្រភេទ ដែលមានឈ្មោះហៅតាមភាសាវៀតណាមថា បាញ់ច្នឿក  (សរសេរតាមការបញ្ចេញសម្លេង)។ ជួនកាលនំនេះគេចាត់ជាបង្អែមដែរ ដោយហៅថាបង្អែមបាញ់ច្នឿក។ បើទោះជាទទួលឥទ្ធិពលពីវៀតណាមក្តី ក៏គ្រឿងផ្សំរសជាតិ និងរបៀបធ្វើ អាចខុសប្លែកគ្នាតាមចំណង់មាត់ខ្មែរ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17661

#AMS #KhmerCivilization